ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ុយក្រែនប្រកាសដាក់ទណ្ឌកម្មលើលោកPutinប្រធានាធិបតីរុស្ស៊ីជាដើម
2022-06-10 14:38:16cri
Share with:

កាលពីថ្ងៃទី ៩ ខែមិថុនា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដោយប្រកាសពីការអនុវត្តការដាក់ទណ្ឌកម្មរបស់គណៈកម្មាធិការសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែនទៅលើលោក Putin ប្រធានាធិបតីរុស្ស៊ី និងអ្នកនយោបាយសំខាន់ៗផ្សេងទៀតរបស់រុស្ស៊ី។

យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីស្តីការប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃដដែលនោះ ក្នុងបញ្ជីដាក់ទណ្ឌកម្មរួមមានបុគ្គលសរុបចំនួន ៣៥ នាក់។ ក្រៅពីលោកPutin លោកDmitri Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី  លោកនាយករដ្ឋមន្ត្រីMishustin  លោកShoyguរដ្ឋមន្ត្រីក្រសួងការពារជាតិ  និងលោកLavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ីជាដើមក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្មផងដែរ។ វិធានការដាក់ទណ្ឌកម្មរួមមានការរឹតបន្តឹងការប្រើប្រាស់ ឬចាត់ចែងដោយមិនកំណត់ពេលវេលានូវទ្រព្យសម្បត្តិនៅក្នុងអ៊ុយក្រែនរបស់អ្នកដែលត្រូវបានដាក់ទណ្ឌកម្ម ការហាមមិនឱ្យអ្នកដែលត្រូវបានដាក់ទណ្ឌកម្មធ្វើពាណិជ្ជកម្មជាមួយអ៊ុយក្រែនជាដើម ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស