ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishviliប្រធានាធិបតីហ្សកហ្ស៊ីផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-ហ្សកហ្ស៊ី
2022-06-10 14:57:38cri
Share with:

កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishviliប្រធានាធិបតីហ្សកហ្ស៊ីបានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីSalome Zurabishviliក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រីSalome Zurabishviliបានលើកឡើងថា ភាគីហ្សកហ្ស៊ីបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍទំនាក់ទំនងជាមេត្រីភាពរវាងហ្សកហ្ស៊ីនិងចិន ហើយមានឆន្ទៈរួមគ្នាជាមួយប្រទេសចិនធ្វើការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញវិបុលភាពរួមនៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស