ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទាក់ទិននឹងរឿងដែលមេបញ្ជាការកងទ័ពជើងគោកមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិកបង្ករឿងហេតុលើបញ្ហាព្រំដែនរវាងចិននិងឥណ្ឌា ក្រសួងការបរទេសចិនឆ្លើយថា វាគួរឱ្យគេមើលងាយ
2022-06-10 15:01:37cri
Share with:

      ឆ្លើយតបទៅនឹងពាក្យសម្តីរបស់មេបញ្ជាការកងទ័ពជើងគោកមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិកស្តីពីបញ្ហាព្រំដែនរវាងចិននិងឥណ្ឌានាពេលថ្មីៗនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី៩ខែមិថុនាថា បច្ចុប្បន្ន ស្ថានភាពនៅតាមព្រំដែនរវាងចិននិងឥណ្ឌាមានស្ថិរភាពជាទូទៅ។កងទ័ពជួរមុខនៃកងទ័ពទាំងពីរបានសម្រេចការផ្តាច់ទំនាក់ទំនងនៅក្នុងតំបន់ភាគច្រើននៃខ្សែបន្ទាត់ខាងលិចតាមព្រំដែនរវាងចិននិងឥណ្ឌា។ បញ្ហាព្រំដែនរវាងចិននិងឥណ្ឌាគឺជាបញ្ហារវាងប្រទេសទាំងពីរចិននិងឥណ្ឌា ហើយភាគីទាំងពីរមានឆន្ទៈ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធបានតាមរយៈការពិគ្រោះពិភាក្សានិងការសន្ទនាគ្នា។ មន្ត្រីអាមេរិកពាក់ព័ន្ធបាននិយាយឆ្ការដៃឆ្ការជើង បង្ករឿងហេតុ បង្កើតជម្លោះធ្វើការបំបែកបំបាក់ ទង្វើនេះពិតជាគួរឱ្យមើលងាយ។ យើងសង្ឃឹមថាអាមេរិកអាចធ្វើអ្វីដែលអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យបានច្រើន។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស