ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-06-10 15:52:49cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishviliប្រធានាធិបតីហ្សកហ្ស៊ីផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-ហ្សកហ្ស៊ី។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផ្ញើលិខិតឆ្លើយតបទៅកាន់សិក្ខាកាមទាំងអស់នៃសិក្ខាសាលាសម្រាប់កម្មាភិបាលវ័យក្មេងនិងវ័យកណ្តាលនៃគណបក្សបងប្អូនស្រីទាំង ៦ នៅខាងត្បូងអាហ្វ្រិកនៃសាលាភាពជាអ្នកដឹកនាំ Julius Nyerere។

លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រទេសBRICSលើកទី១២។

ទាក់ទិននឹងរឿងដែលមេបញ្ជាការកងទ័ពជើងគោកមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិកបង្ករឿងហេតុលើបញ្ហាព្រំដែនរវាងចិននិងឥណ្ឌា ក្រសួងការបរទេសចិនឆ្លើយថា វាគួរឱ្យគេមើលងាយ។

ក្រសួងការបរទេសចិនដាស់តឿនសហរដ្ឋអាមេរិកលុបចោលផែនការលក់អាវុធយោធាចំពោះតៃវ៉ាន់ជុំថ្មីមួយ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកលើកទី ១២ ជិតនឹងប្រារព្ធឡើង ក្រសួងពាណិជ្ជកម្មចិនបង្ហាញការគាំទ្រចំពោះការអភិវឌ្ឍកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកដែលវិវឌ្ឍឆ្ពោះទៅកាន់ទិសដៅដ៏ត្រឹមត្រូវ។

តំណាងចិន៖ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកអង់គ្លេសនិងអូស្ត្រាលីត្រូវតែផ្តល់ការបកស្រាយបំភ្លឺដល់សហគមន៍អន្តរជាតិ។

អ្នកដឹកនាំប្រទេសទ្វីបអាមេរិកជាច្រើនរូបអវត្តមានក្នុងកិច្ចប្រជុំទ្វីបអាមេរិកលើកទី៩។

អ៊ុយក្រែនប្រកាសដាក់ទណ្ឌកម្មលើលោកPutinប្រធានាធិបតីរុស្ស៊ីជាដើម។

ប្រទេសចំនួន ៥ រួមទាំងអេក្វាឌ័រជាដើមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

 

អ្នកបកប្រែ:李展精
ប្លុកពិសេស