ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកខ្លួនឯងគឺជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតដ៏ធំបំផុតនៅទូទាំងពិភពលោក
2022-06-09 16:26:03cri
Share with:


 

   លោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងពេលឆ្លើយតបនឹងករណីដែលអាមេរិកបានរំសាយ"គណៈកម្មការព័ត៌មានក្លែងក្លាយ"នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ៨ខែមិថុនាថា  "គណៈកម្មការព័ត៌មានក្លែងក្លាយ" ត្រូវចោទជាមន្ទិលសង្ស័យបែបនេះវាគឺជារឿងសមហេតុផល ព្រោះរដ្ឋាភិបាលសហរដ្ឋអាមេរិកខ្លួនឯងគឺជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតដ៏ធំបំផុតនៅទូទាំងពិភពលោក ។

 

តាមការផ្សាយដំណឹងឱ្យដឹងថា "គណៈកម្មការព័ត៌មានក្លែងក្លាយ" ដែលបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងស្ថិតក្រោមឱវាទក្រសួងសន្តិសុខដែនដីជាតិរបស់សហរដ្ឋអាមេរិកបានបង្កើតឡើងតែរយៈពេល ២១ ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានបង្ខំឱ្យបញ្ឈប់ការងារដោយសារតែរងការចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំង។ អ្នកទទួលខុសត្រូវរូបដំបូងនៃគណៈកម្មការនេះក៏ត្រូវបង្ខំចិត្តឱ្យលាលែងពីតំណែងផងដែរ។ .

អ្នកបកប្រែ:马小青
ប្លុកពិសេស