ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ការវាយប្រហារតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ី ធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភ
2022-06-09 15:50:57cri
Share with:

ទាក់ទិននឹងករណីដែល សហរដ្ឋអាមេរិកបានប្រើប្រាស់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីបង្កការវាយប្រហារតាមអ៊ីនធឺណិតចំពោះរុស្ស៊ី លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៨ ខែមិថុនាថា ភាគីចិនមានការព្រួយបារម្ភចំពោះទង្វើ របស់សហរដ្ឋអាមេរិកដែលមានគ្រោះថ្នាក់ និងគ្មានភាពទទួលខុសត្រូវបែបនេះ ។ លោក Zhao Lijian បានថ្លែងថា "សហរដ្ឋអាមេរិក និងអង្គការណាតូបានប្រកាសថា ការវាយប្រហារតាមអ៊ីនធឺណិតអាចចាត់ទុកថាជាការវាយប្រហារដោយប្រដាប់អាវុធ។ នៅពេលមុននេះ សហរដ្ឋអាមេរិកក៏បានប្រកាសថា សហរដ្ឋអាមេរិកអាចប្រើការវាយប្រហារជាប្រក្រតី ឬសឹងតែប្រើអាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាមេរិក។ បើមើលតាមឡូស៊ីកគោលនយោបាយរបស់សហរដ្ឋអាមេរិកបែបនេះ សកម្មភាពខាងលើរបស់សហរដ្ឋអាមេរិកវាអាចនឹងនាំឱ្យជម្លោះរវាងរុស្សីនិងអ៊ុយក្រែនកាន់តែរីកធំ ហើយថែមទាំងមានហានិភ័យដែលអាចនឹងបង្កការវាយប្រហារដោយអាវុធនុយក្លេអ៊ែរផងដែរ

អ្នកបកប្រែ:李庆莉
ប្លុកពិសេស