ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស BRICS ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងមជ្ឈដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្ម
2022-06-09 16:24:40cri
Share with:


កិច្ចប្រជុំប្រចាំឆ្នាំ២០២២នៃក្រុមប្រឹក្សាពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេស BRICS បានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៨ខែមិថុនា ភាគីនានាបានឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ BRICS ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ប្រមូលផ្តុំគំនិតឯកភាពរួម គាំពារផលប្រយោជន៍រួមនៃទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាជំរុញការបង្កើតសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនទៀតផងដែរ

គួរបញ្ជាក់ថា ក្រុមប្រឹក្សាពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេស BRICS គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរនិងការធ្វើកិច្ចសហប្រតិបត្តិការរវាងមជ្ឈដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្មនៃបណ្តាប្រទេស BRICS ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគរវាងមជ្ឈដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្មនៃសមាជិកប្រទេស BRICS ទាំងប្រាំ ធានាឱ្យមានកិច្ចសន្ទនាតាមពេលកំណត់រវាងមជ្ឈដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្មនិងរដ្ឋាភិបាលនៃប្រទេស BRICS ដើម្បីលើកឡើងនូវដំណោះស្រាយជុំវិញបញ្ហាពាក់ព័ន្ធ។

កិច្ចប្រជុំលើកនេះមានការចូលរួមពីតំណាងប្រមាណ១៥០រូបដែលធ្វើតាមប្រព័ន្ធវីដេអូនិងទល់មុខគ្នា។

អ្នកបកប្រែ:马小青
ប្លុកពិសេស