ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅទីក្រុង Meishan ខេត្ត Sichuan
2022-06-09 16:25:23cri
Share with:


 

  ព្រឹកថ្ងៃទី៨ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Yongfeng និងសារមន្ទីរ Sansuci ស្ថិតនៅឃុំ Taihe សង្កាត់ Dongpo ក្រុង Meishan ខេត្ត Sichuan ដើម្បីស្វែងយល់អំពីការលើកកម្ពស់ការសាងដីស្រែចម្ការតាមស្តង់ដាខ្ពស់ ការបង្កើនផលិតផលស្បៀងអាហារ ការជំរុញការស្តារអភិវឌ្ឍន៍ជនបទ ការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងនិងសភាពការណ៍អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ក្នុងតំបន់ជាដើម។

 

ភូមិ Yongfeng មានអ្នកភូមិចំនួន ២,១៣៣ គ្រួសារ និងចំនួនប្រជាជន ,១៧៦ នាក់។ នៅឆ្នាំ ២០២១ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ៗរបស់កសិករមានចំនួន ២,៨ម៉ឺនយាន់ប្រាក់ចិន។ ទំហំផ្ទៃដីស្រែចម្ការតាមស្តង់ដាខ្ពស់ក្នុងតំបន់ Yongfeng គឺ

ជិត២០៧ហិតា ដែលជាគំរូនៃដីស្រែតាមស្តង់ដាខ្ពស់មួយដែលមានកម្រិតស្តង់ដាខ្ពស់បំផុតនៅក្នុងខេត្ត Sichuan ។ នាពេលបច្ចុប្បន្ន បានសាងរួចរាល់នូវមូលដ្ឋានសាកល្បងសម្រាប់បណ្តុះពូជស្រូវប្រភេទថ្មីនិងបច្ចេកវិទ្យាថ្មីដែលមានទ្រង់ទ្រាយធំជាងគេ និងមានប្រភេទពូជស្រូវថ្មីច្រើនជាងគេនៅក្នុងខេត្ត Sichuan ហើយបានឈានមុខគេក្នុងការដាំដុះស្រូវតាមយន្តូបនីយកម្មទាំងស្រុងនៅក្នុងខេត្ត Sichuan

អ្នកបកប្រែ:马小青
ប្លុកពិសេស