ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយលោក Tan Chuan Jin ប្រធានរដ្ឋសភាសិង្ហបុរី
2022-06-07 15:03:57cri
Share with:

លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាជាមួយលោក Tan Chuan Jin ប្រធានរដ្ឋសភាសិង្ហបុរីតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំងកាលពីថ្ងៃទី៦ខែមិថុនា ។

លោក Wang Yang បានថ្លែងថា ប្រទេសចិននិងសិង្ហបុរីជាប្រទេសជិតខាងនិងជាដៃគូមានទំនាក់ទំនងជិតស្និទ្ធ និងមានផលប្រយោជន៍រួម ។ ភាគីទាំងពីរគួរតែបង្កើនការតភ្ជាប់គ្នាខាងយុទ្ធសាស្រ្តអភិវឌ្ឍន៍  និងអនុវត្តជាក់ស្តែងនូវសមិទ្ធផលស្តីពីកិច្ចប្រជុំកំពូលស្តីពីការរំលឹកខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន  ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដូចជា សេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតងជាដើម  រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលទាន់សម័យរវាងចិននិងសិង្ហបុរីឡើងដល់កម្រិតថ្មីថែមទៀត។

ជាការឆ្លើយតប លោក Tan Chuan Jin បានលើកឡើងថា សិង្ហបុរីរីករាយបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាជាមួយប្រទេសចិន  កសាងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ និងពូនជ្រំវិស័យកិច្ចសហប្រតិបត្តិការថ្មី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស