ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទប់ទល់នឹងបញ្ហាសនិ្តសុខស្បៀងអាហារសកលលោក ប្រទេសចិនខិតខំប្រឹងប្រែងដោយខ្លួនឯង
2022-06-07 10:06:54cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ កម្មវិធីស្បៀងអាហារពិភពលោកបានចេញសេចកី្តព្រមានថា មនុស្សលោកប្រហែលនឹងប្រឈមនឹង “វិបតិ្តស្បៀងអាហារធ្ងន់ធ្ងរជាងគេបន្ទាប់សង្គ្រាមលោកលើកទីពីរ ” នឹងមានមនុស្សចំនួនច្រើនដល់១៧០០លាននាក់បាននិងកំពុងរងផលប៉ះពាល់ពីការបំផ្លិចបំផ្លាញនៃប្រព័ន្ធស្បៀងអាហារ ថាមពលនិងហិរញ្ញវត្ថុ ហើយនិងបណ្តាលឱ្យបញ្ហាភាពក្រីក្រនិងអត់ឃ្លានមានភាពកាន់តែអាប់អួរទៅៗ ។

      ចាប់ពីឆ្នាំ២០២០មក ដោយរងឥទ្ធិពលជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិនិងអាកាសធាតុអាក្រក់ជាដើម បណ្តាលឱ្យពិភពលោកប្រឈមនឹងសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ។ ជាពិសេស ចាប់ពីខែកុម្ភៈឆ្នាំនេះមក យោងតាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះការប៉ះទង្គិច ប្រទេសលោកខាងលិចដូចជាអាមេរិកជាដើម បានដាក់ទណ្ឌកម្មខ្លាំងទៅលើរុស្ស៊ី ហើយបានទប់ស្កាត់ការនាំចេញរបស់រុស្ស៊ី បានបណ្តាលឱ្យតម្លៃធញ្ញជាតិ ប្រេងបរិភោគ ជីគីមី និងថាមពលបានឡើងថ្លៃយ៉ាងខ្លាំង ប្រការនេះបានគំរាមកំហែងយ៉ាងខ្លាំងចំពោះផលិតកម្មនិងការផ្គត់ផ្គង់របស់គ្រឿងឧបភោគបរិភោគនៅលើពិភពលោក ហើយបណ្តាលឱ្យវិបតិ្តស្បៀងអាហារនៅលើពិភពលោកមានភាពធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។

      បញ្ហាសន្តិសុខស្បៀងអាហារជាសកលទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជន ក្នុងយុគសម័យសកលភាវូបនីយកម្ម វិបត្តិស្បៀងអាហារគ្មានព្រំដែនកំណត់ ដូច្នេះគ្មានប្រទេសណាមួយអាចយករួចខ្លួនតែឯងនោះទេ ។ ក្នុងនាមជាប្រទេសមួយដែលមានប្រជាជនជាង១៤០០លាននាក់ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កបង្កើនកសិផលនិងសន្តិសុខស្បៀងអាហារ ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសបង្កបង្កើនស្បៀងអាហារធំជាងគេ និងប្រទេសនាំចេញស្បៀងអាហារធំទីបីនៅលើពិភពលោក ។

    ប្រទេសចិនបានប្រើប្រាស់ទំហំដីមិនដល់៩ភាគរយនៃផ្ទៃដីសរុបពិភពលោក សម្រេចបាននូវការបង្កបង្កើនស្បៀងអាហារចំនួនប្រហែល១ភាគ៤នៃស្បៀងអាហារសកលលោកទាំងមូល ហើយបានចិញ្ចឹមបីបាច់ប្រជាជនជិត១ភាគ៥នៃចំនួនប្រជាជននៅទូទាំងពិភពលោក ។ លោកស្រី Kalibata បេសកជនពិសេសនៃកិច្ចប្រជុំកំពូលស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានថ្លែងថា “ប្រទេសចិនបានគ្រប់គ្រងបានល្អនូវការស្តុកទុកស្បៀងអាហាររបស់ខ្លួន ប្រការនេះមិនគ្រាន់តែបានផ្តល់ការធានាខាងស្បៀងអាហារដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានរួចចំណែកដល់សន្តិសុខស្បៀងអាហាររបស់ប្រជាជនពិភពលោកផងដែរ ។”

       ខណៈពេលផ្តល់ការធានាដល់សន្តិសុខស្បៀងអាហាររបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំ ប្រទេសចិនក៏បានអំពាវនាវជាប់ជានិច្ចឱ្យសហគមន៍អន្តរជាតិបង្កើនប្រតិបតិ្តសម្របសម្រួល និងចាត់ទុកសន្តិសុខស្បៀងអាហារជាវិស័យសហប្រតិបតិ្តការដ៏សំខាន់ ។ ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបរិច្ចាគប្រាក់១៣០លានដុល្លារអាមេរិកដល់មូលនិធិកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ជាងនេះទៅទៀត ក៏បានចាត់បញ្ជូនអ្នកជំនាញនិងបុគ្គលិកបច្ចេកទេសជាច្រើនទៅកាន់ទ្វីបអាហ្វ្រិក តំបន់អាមេរិកឡាទីននិងការ៉ាប៊ីន និងប្រទេសនៅប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលបានផ្តល់ជំនួយជាទឹកប្រាក់ច្រើនជាងគេ ចាត់បញ្ជូនអ្នកជំនាញច្រើនជាងគេ និងអនុវត្តកម្មវិធីច្រើនជាងគេ ។

        នាពេលថ្មីៗកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនតូចបានលេចចេញពាក្យសំដីរិះគន់ប្រទេសចិនស្តុកទុកស្បៀងអាហារក្នុងទីផ្សារអន្តរជាតិ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ប្រទេសចិនមានលក្ខណៈសម្បតិ្ត សមត្ថភាពនិងជំនឿចិត្តគ្រប់គ្រាន់ កាន់ចានបាយប្រជាជនចិនយ៉ាងរឹងមាំនៅក្នុងដៃរបស់ខ្លួន មិនបាច់ស្តុកទុកស្បៀងអាហារក្នុងទីផ្សារអន្តរជាតិទេ ។

       សូមបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ១៩បានរីករាលដាល ប្រទេសចិនបានសកម្មឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់អង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើម ដែលបានផ្តល់ជំនួយជាស្បៀងអាហារជាបន្ទាន់ដល់ប្រទេសអាហ្វហ្កានីស្ថាន ស្រីលង្កា កេនយ៉ា អ៊ូហ្កង់ដា លីបេរីយ៉ាជាដើម ។ លើវិស័យអភិបាលកិច្ចស្បៀងអាហារជាសកល ជានិច្ចកាល ប្រទេសចិនបានរួមចំណែកពុទ្ធិចិន គម្រោងចិននិងកម្លាំងចិនក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារជាសកល ។

      ប្រឈមនឹងបញ្ហាសន្តិសុខស្បៀងអាហារជាសកលដែលមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីទប់ទល់នឹងវិបត្តិស្បៀងអាហារ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏អំពាវនាវឱ្យអាមេរិកនិងប្រទេសលោកខាងលិចលុបចោលការដាក់កំហិតដោយឯកតោភាគីលើវិស័យការបង្កបង្កើនផលនិងការនាំចេញក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធទៅលើការផ្គត់ផ្គង់កសិផលនិងការឡើងថ្លៃស្បៀងអាហារ ក៏ដូចជាបំពេញភារកិច្ចអន្តរជាតិរបស់ខ្លួន និងទទួលរ៉ាប់រងទំនួលខុសត្រូវអន្តរជាតិរបស់ខ្លួន ។ ធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អសិន ប្រសើរជាងរិះរកគ្រប់កលល្បិចដើម្បីបង្កររឿងជាមួយប្រទេសដទៃ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស