ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រឡងបាក់ឌុបឆ្នាំ ២០២២ របស់ប្រទេសចិនបានចាប់ផ្តើម ក្រុងប៉េកាំងមានបេក្ខជនប្រឡងចំនួន៤ម៉ឺន៨ពាន់នាក់
2022-06-07 17:10:43cri
Share with:

ការប្រឡងបាក់ឌុបទូទាំងប្រទេសចិនបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ខែមិថុនានេះ ។ បេក្ខជនប្រឡងនៅទូទាំងប្រទេសចិនក្នុងឆ្នាំនេះមានចំនួន ១១៩៣ ម៉ឺននាក់ ក្នុងនោះមានសិស្សប៉េកាំងចំនួន៤ម៉ឺន៨ពាន់នាក់ ។ នៅវេលាម៉ោង ៨ ព្រឹកថ្ងៃដដែលនោះ អ្នកសារព័ត៌មានបានទៅដល់មណ្ឌលប្រឡងមួយនៅក្រុងប៉េកាំងហើយបានឃើញថា អនុលោមតាមវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង សិស្សដែលចូលរួមប្រឡងត្រូវពិនិត្យលេខកូដសុខភាព លេខកូដធ្វើដំណើរ និងលទ្ធផលធ្វើតេស្តអាស៊ីតនុយគ្លេអ៊ិច ព្រមនិងពិនិត្យកម្តៅខ្លួនមុនពេលចូលមណ្ឌលប្រឡង។ ក្នុងអំឡុងពេលប្រឡង ពួកគេត្រូវតែពាក់ម៉ាសជាប់ ។ នៅខាងក្រៅមណ្ឌលប្រឡង អាណាព្យាបាលជាច្រើននាក់បានស្លៀកពាក់ពណ៌ក្រហម ដើម្បីលើកទឹកចិត្តដល់កូនៗឱ្យប្រឡងជាប់ ។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស