ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស BRICS ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ
2022-06-07 14:42:01cri
Share with:

ថ្ងៃទី៦ខែមិថុនា សន្និសីទរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលនៃប្រទេស BRICS លើកទី២ឆ្នាំ២០២២បានធ្វើឡើងតាមប្រព័ន្ធវីដេអូ សន្និសីទបានឈានដល់គំនិតឯកភាពគ្នាស្តីពីសមិទ្ធផលកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនៃប្រទេស BRICS ក្នុងឆ្នាំនេះ ព្រមទាំងបានអនុម័តលើ«សេចក្តីថ្លែងការណ៍រួមនៃរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលនៃប្រទេស BRICS  »។

តាមការឧទ្ទេសនាមបានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមបានសម្តែងការយកចិត្តទុកដាក់ទៅលើហានិភ័យដូចជាសេដ្ឋកិច្ចពិភពលោកបានលេចចេញភាពច្របូកច្របល់និង ហិរញ្ញវត្ថុមានភាពបែកខ្ញែក  ព្រមទាំងបានសង្កត់ធ្ងន់ថាប្រព័ន្ធហិរញ្ញវត្ថុពិភពលោកទាំងមូលត្រូវបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងអស់ យើងត្រូវពន្លឿនការអនុវត្តវិធានការស្តីពីរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ  ដើម្បីសម្រេចបាននូវការអភិវឌ្ឍសកលដែលមានភាពកាន់តែរឹងមាំ បៃតង និងមានសុខភាពល្អ។

លើសពីនេះទៀត សន្និសីទក៏បានជំរុញឱ្យធនាគារអភិវឌ្ឍន៍ថ្មីដើរតួនាទីជាវេទិកាថែមមួយកម្រិតទៀត  ដើម្បីគាំពារសាមគ្គីភាពនៃប្រទេស BRICS និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនៃប្រទេស BRICS៕

អ្នកបកប្រែ:李展精
ប្លុកពិសេស