ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាព័ត៌មាននៃការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិនត្រូវបានបង្កើតឡើង
2022-06-07 16:35:47cri
Share with:

ពេលថ្មីៗនេះ វេទិកាព័ត៌មាននៃការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសចិនបានបង្កើតឡើងនិងដាក់ឱ្យដំណើរការ ដោយគ្របដណ្តប់លើប្រព័ន្ធចំនួន ១៤ រួមទាំងវិធីទូទាត់ ការព្យាបាលជំងឺឆ្លងខេត្ត សេវាសាធារណៈ និងឱសថជាដើម។ វាផ្តល់សេវាធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់សម្រាប់អ្នកមានការធានារ៉ាប់រងចំនួន ១,៣៦ពាន់លាននាក់ ដែលបានក្លាយជាបណ្តាញធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនទាំងអស់ដ៏ធំបំផុតលើពិភពលោក។

វេទិកានេះដំណើរការប្រកបដោយមានស្ថិរភាព ពេលវេលាឆ្លើយតបគិតជាមធ្យមសម្រាប់ការទូទាត់នៅមន្ទីរពេទ្យគឺប្រហែល 0,៨ វិនាទី។ លើសពីនេះ គួរបញ្ជាក់ផងដែរថា ជនបរទេសដែលមានការធានារ៉ាប់រងផ្នែករបបសន្តិសុខសង្គមចិនក៏អាចទទួលបានសេវាដូចគ្នានឹងពលរដ្ឋចិនផងដែរ៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស