ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រកាសពីវឌ្ឍនភាពធំៗចំនួន ១០ ផ្នែកបច្ចេកវិទ្យាខាងបរិស្ថានអេកូឡូស៊ីប្រចាំឆ្នាំ២០២១
2022-06-06 15:20:28cri
Share with:

       ក្នុងខណៈពេលទិវាបរិស្ថានពិភពលោក ៥ មិថុនា សម្ព័ន្ធបច្ចេកវិទ្យាបរិស្ថានអេកូឡូស៊ីនៃសមាគមបច្ចេកវិទ្យាប្រទេសចិន បានធ្វើសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពធំៗចំនួន១០ ផ្នែកបច្ចកវិទ្យាខាងបរិស្ថានអេកូឡូស៊ីរបស់ប្រទេសចិនប្រចាំឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទីបីជាប់ៗគ្នាដែលបានធ្វើសកម្មភាពនេះ។ ខ្លឹមសារនៃវឌ្ឍនភាពផ្នែកបច្ចេកវិទ្យាខាងបរិស្ថានអេកូឡូស៊ីដែលបានជ្រើសរើសក្នុងឆ្នាំ ២០២១ បានឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍន៍ដ៏ជឿនលឿនក្នុងវិស័យបច្ចេកវិទ្យាខាងបរិស្ថានអេកូឡូស៊ីរបស់ប្រទេសចិន ដែលបានដើរតួនាទីជាវិជ្ជមាននិងមានសារៈសំខាន់ក្រៃលែងក្នុងការណែនាំការច្នៃប្រឌិតថ្មីនូវបច្ចេកវិទ្យាក្នុងវិស័យបរិស្ថានអេកូឡូស៊ី លើកទឹកចិត្តដល់ការស្រាវជ្រាវខាងវិទ្យាសាស្ត្របរិស្ថានអេកូឡូស៊ី ការបង្កបង្កើតជាបរិយាកាសនៃការច្នៃប្រឌិតថ្មីក្នុងសង្គម និងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការការពារបរិស្ថាន ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស