ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈពេលទិវាបរិស្ថានពិភពលោកចូលមកដល់ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិកោតសរសើរចំពោះព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង
2022-06-05 14:21:12cri
Share with:

      ខណៈពេលទិវាបរិស្ថានពិភពលោកថ្ងៃទី៥ ខែមិថុនាចូលមកដល់ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានចេញផ្សាយអត្ថបទ ដើម្បីកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងនិងការសាកល្បងរបស់ព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើវិស័យកាបូនទាប ការពារបរិស្ថាននិងការអភិវឌ្ឍជានិរន្តរភាព ។

      គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានរៀបរាប់ពីវិធានការរបស់ព្រឹតិ្តការណ៍កីឡាអូឡាំពិកនិងព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងាលើកមុនៗ លើវិស័យកាបូនទាប ការពារបរិស្ថាននិងការអភិវឌ្ឍជានិរន្តរភាព ក្នុងនោះក៏បានលើកឡើងដល់ព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ ។ អត្ថបទនេះបានសម្គាល់ឃើញថា ក្នុងនាមជាកីឡដ្ឋានទាំងការកីឡាអូឡាំពិករដូវក្តៅនិងរដូវរងាក្រុងប៉េកាំង សម្ភារៈសម្រាប់សាងសង់អគារខាងក្រៅនៃមជ្ឈមណ្ឌលហែលទឹកជាតិចិន អាចរក្សាទុកថាមពលព្រះអាទិត្យយ៉ាងពេញលេញ ដើម្បីកាត់បន្ថយការចំណាយថាមពល ។ ក្រៅពីនេះ បច្ចេកទេសច្នៃប្រឌិតថ្មីរបស់កីឡដ្ឋាននេះ ក៏មានប្រព័ន្ធប្រមូលថាមពលវិញនិងប្រព័ន្ធប្រើប្រាស់ទឹកជាថ្មីឡើងវិញផងដែរ ។

      គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានប្រកាសទៀតថា ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ប្រព័ន្ធត្រជាក់កាបូនឌីអ៊ុកស៊ីតត្រូវបានប្រើប្រាស់ជាលើកដំបូងនៅប្រទេសចិន ក៏ដូចជាក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាផងដែរ កីឡដ្ឋានសម្រាប់វិញ្ញាសាលើទឹកកក៤កន្លែងបានប្រើប្រាស់បច្ចេកទេសនេះ ដែលបានកាត់បន្ថយយ៉ាងខ្លាំងនូវការបញ្ចេញកាបូននិងការចំណាយថាមពល ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស