ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ប្រទេសលោកខាងលិចមិនអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការចរចាជាមួយរុស្ស៊ីនោះទេ
2022-06-05 14:20:15cri
Share with:

      ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានកាលពីថ្ងៃទី៤ខែមិថុនា តាមម៉ោងក្នុងតំបន់ លោកLavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្លែងថា ប្រទេសលោកខាងលិចមិនអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការចរចាជាមួយរុស្ស៊ីនោះទេ។ លោកLavrovបានលើកឡើងថា កម្រិតជីវភាពរស់នៅរបស់អឺរ៉ុបកំពុងធ្លាក់ចុះ អតិផរណាបានកើនឡើង និងកំណើនសេដ្ឋកិច្ចកំពុងបង្អង់ល្បឿន។ ប្រជាជនសាមញ្ញបានរងទុក្ខវេទនាដោយសារបញ្ហាដូចជាតម្លៃទំនិញបានឡើងថ្លៃជាដើម ។មនុស្សជាច្រើនសុទ្ធតែត្រូវប្រឈមនឹងហានិភ័យនៃភាពក្រីក្រ។ទោះយ៉ាងនេះក្តី ក៏នៅតែមានដុល្លារនិងប្រាក់អឺរ៉ូរាប់ម៉ឺនលានត្រូវផ្តល់ដល់អ៊ុយក្រែន។

      លោកLavrovបានថ្លែងទៀតថា ថវិកាជាតិរបស់រុស្ស៊ីនឹងមិនរងការខូចខាតណាដោយសាររងការដាក់កំហិតលើការផ្គត់ផ្គង់ប្រេងកាតទៅកាន់សហភាពអឺរ៉ុបន៉ទេ។ រុស្ស៊ីបានបង្កើនការលក់ប្រេងកាតទៅកាន់ទីផ្សារផ្សេងទៀតរួចហើយ។ នៅឆ្នាំ២០២២ ប្រាក់កម្រៃនៃការនាំចេញថាមពលរបស់រុស្ស៊ីនឹងកើនឡើងយ៉ាងខ្លាំង ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស