ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទទួលខុសត្រូវនៃអង្គការសិក្សាស្រាវជ្រាវអំពីកសិកម្មអន្តរជាតិ៖រីករាយរួមសហការជាមួយប្រទេសចិនដើម្បីជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ និងគាំពារសន្តិសុខស្បៀងអាហារពិភពលោកជាមួយប្រទេសចិន
2022-06-01 13:17:46cri
Share with:

ថ្ងៃទី៣១ ខែឧសភា ស្ថានទូតចិនប្រចាំនៅអ៊ីតាលីបានរៀបចំពិធីប្រគល់រង្វាន់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាអន្តជាតិឆ្នាំ២០២២។អគ្គនាយកសម្ព័ន្ធមជ្ឈមណ្ឌលជីវចម្រុះអន្តរជាតិនិងកសិកម្មតំបន់ត្រូពិចអន្តរជាតិបានថ្លែងថា ក្នុងបរិបទដែលសភាពការណ៍អសន្តិសុខខាងស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិជាវិធីតែមួយគត់សម្រាប់ជម្នះបញ្ហាប្រឈមទូទៅរបស់មនុស្សជាតិនិងគាំពាសន្តិសុខស្បៀងអាហារពិភពលោក។

រង្វាន់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាអន្តរជាតិរបស់សាធារណរដ្ឋប្រជាមានិតចិនជារង្វាន់ថ្នាក់ជាតិដែលក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីប្រគល់ជូនអ្នកជំនាញឬអង្គការបរទេសដែលរួមចំណែកសំខាន់ដល់បុព្វហេតុបច្ចេកវិទ្យាចិន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស