ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ថ្លែងសុន្ទរកថាជាលាយលក្ខអក្សរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-ប្រទេសកោះប៉ាស៊ីហ្វិកលើកទី២
2022-05-30 15:10:41cri
Share with:

      ថ្ងៃទី ៣០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-ប្រទេសកោះប៉ាស៊ីហ្វិកលើកទី២។

       លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកមានចំណងមិត្តភាពតាំងពីយូរយារណាស់មកហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកទទួលបានសមិទ្ធផលដ៏សម្បូរបែប និងបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-  ឈ្នះ។

      លោក Xi Jinping បានគូសបញ្ជាក់ថា  ភាគីចិនប្រកាន់ខ្ជាប់ជានិច្ចថាប្រទេសធំនិងប្រទេសតូចគឺស្មើភាព  ដូចនេះហើយបានជំរុញការអភិវឌ្ឍទំនាក់ទំនងមេត្រីភាពជាមួយប្រទេសកោះប៉ាស៊ីហ្វិកដោយឈរលើទស្សនៈសច្ចធម៌និងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងទស្សនៈការទូតដ៏ប្រាកដប្រជា ស្និតស្នាលនិងស្មោះត្រង់។ ការគាំពារសន្តិភាពនិងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកជំរុញឱ្យគ្រប់ប្រទេសវិវឌ្ឍរីកចម្រើនទៅរកភាពរុងរឿង គឺជាបំណងប្រាថ្នារួមរបស់ប្រជាជនក្នុងតំបន់ ហើយក៏ជាកាតព្វកិច្ចរួមរបស់ប្រទេសក្នុងតំបន់ផងដែរ។ ប្រទេសចិនមានឆន្ទៈចាប់ដៃជាមួយប្រទេសកោះប៉ាស៊ីហ្វិកដើម្បីបង្កើតសហគមន៍រួមវាសនាដែលកាន់តែជិតស្និទ្ធ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស