ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

៨ឆ្នាំកន្លងទៅនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ទទួលបានសមិទ្ធផលជាក់ស្តែងយ៉ាងច្រើន
2022-05-30 15:40:46cri
Share with:

ចាប់ពីការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”នៅឆ្នាំ២០១៣មក  បច្ចុប្បន្នបានក្លាយទៅជាផលិតផលសាធារណៈអន្តរជាតិនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ពេញនិយមលើពិភពលោក។

ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងប្រទេសចិននិងប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវបានពង្រីកពី១.០៤ទ្រីលានដុល្លារអាមេរិកដល់១.៨ទ្រីលានដុល្លារអាមេរិក កើនឡើង៧៣%។ទំហំសរុបនៃការវិនិយោគផ្ទាល់របស់ប្រទេសចិននៅប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវគឺ១៦១៣០០លានដុល្លារអាមេរិក ការវិនិយោគជាក់ស្តែងរបស់ប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវនៅប្រទេសចិនគឺ៧១២០០លានដុល្លារអាមេរិក។គិតរហូតដល់ចុងឆ្នាំ២០២១ សួនសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលសហគ្រាសចិនបានសាងសង់នៅប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវបានផ្តល់ឱកាសការងារសរុប៣៤.៦ម៉ឺននាក់នៅក្នុងតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មអន្តរជាតិ។

    បច្ចុប្បន្ន ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ស្ថានការណ៍អន្តរជាតិបន្តប្រែប្រួលយ៉ាងស្មុគស្មាញក៏ដោយ តែការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”នៅតែបន្តបង្ហាញពីភាពរស់វើក ហើយបានបញ្ចូលកម្លាំងចលកសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស