ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាស្ត្រចារ្យរបស់ជន៉ុនកោតសរសើរថា ប្រទេសចិនប្រកាន់ខ្ជាប់យុទ្ធសាស្ត្រស្តីពីសូន្យកូវីដក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានបង្កើតជារបាំងការពារជូនពិភពលោក
2022-05-29 11:24:32cri
Share with:

      នៅខែមករា កុម្ភៈនិងឧសភា  វេបសាយនៃប្រព័ន្ធសារព័ត៌មានYahoo របស់ជប៉ុនបានចុះផ្សាយដោយឡែកពីគ្នានូវអត្ថបទបីច្បាប់របស់លោក Tomisaka Satoshi  សាស្ត្រចារ្យនៃសកលវិទ្យាល័យ Takushoku របស់ជប៉ុន  ។ លោក Tomisaka Satoshi បានលើកឡើងថា គោលនយោបាយស្តីពីសូន្យកូវីដក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចិនមិនមែនបង្កើតជាហានិភ័យនោះទេ តែគឺបានបង្កើតជារបាំងការពារ ។

      អត្ថបទច្បាប់ថ្មីបំផុតបានលើកឡើងថា ប្រទេសចិន មានអ្នកចាស់ជរាដែលមានអាយុលើសពី៦០ឆ្នាំ ចំនួន២៦៧លាននាក់ វីរុសបម្លែងថ្មីប្រភេទអូមីក្រុងនៅតែមានហានិភ័យចំពោះពួកគេដដែល ។ បើសិនជាកុមារត្រូវឆ្លងជំងឺ ប្រហែលនឹងមានរោគបន្សល់ទុកក្នុងរយៈពេលយូរ ។ ដូច្នេះ ប្រទេសចិនសង្កេតឃើញថាមិនត្រូវធ្វេសប្រហែសនោះទេ ។ បើសិនជាចិនលះបង់ចោលយុទ្ធសាស្ត្រស្តីពីសូន្យកូវីដ នោះជំងឺឆ្លងនេះប្រហែលនឹងរីករាលដាលយ៉ាងធ្ងន់ធ្ងន់នៅជនបទចិន ហើយតំបន់ទាំងនោះប្រហែលនឹងកើតមានវីរុសបម្លែងថ្មីទៀត  ដូច្នេះ នឹងបណ្តាលឱ្យកើតមានការវិលចុះវិលឡើងដ៍ចង្រៃ ។

      អត្ថបទនេះបានគូសបញ្ជាក់ថា ការវាយតម្លៃថា តើចិនទទួលបានជោគជ័យឬអត់ ត្រូវរង់ចាំធ្វើសង្កេតការណ៍ដោយចិត្តអំណត់យ៉ាងហោចណាស់ប៉ុន្មានខែទៀត ។ នៅក្រុងសិនចិន បន្ទាប់ពីអនុវត្តការគ្រប់គ្រងដោយបិទខ្ទប់មិនដល់១០ថ្ងៃ ក៏បានរៀបចំសណ្តាប់ធ្នាប់ផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីឡើងវិញហើយ នៅខេត្តសានតុង ក៏បានបញ្ឈប់ការបិទខ្ទប់ក្នុងរយៈពេលប្រហែលមួយខែ ។ រីឯខេត្ត ជីលីន និងក្រុងសៀងហៃ ដែលបានកើតមានករណីឆ្លងដោយទ្រង់ទ្រាយធំចាប់ពីខែមីនាមក ក៏បានរៀបចំឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចជាសន្សឹមៗផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស