ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីថ្លែងថា ប្រទេសនានាគួរធ្វើជំនួញជាមួយប្រទេសចិន ពីព្រោះឱកាសនិងទីផ្សារសុទ្ធតែនៅប្រទេសចិន
2022-05-27 12:05:00cri
Share with:

តាមការផ្សាយដំណឹងនៃកាសែត Lianhezaobao របស់សិង្ហបុរីនាពេលកន្លងទៅនេះបានឱ្យដឹងថា លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយកាសែត Keizai Shimbun ជប៉ុន ថា ឱកាសនិងទីផ្សារសុទ្ធតែនៅប្រទេសចិន ដូច្នេះ ប្រទេសនានាត្រូវធ្វើជំនួញជាមួយប្រទេសចិន ព្រមទាំងស្វាគមន៍ចំពោះការវិនិយោគទុនពីប្រទេសចិន ។

លោក Lee Hsien Loong បានថ្លែងថា ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន កម្លាំងឥទ្ធិពលរបស់ចិនបានកើនឡើងឥតឈប់ឈរ សឹងតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់តួអង្គសេដ្ឋកិច្ចអាស៊ីទាំងអស់ ។ ប្រទេសចិនបានបង្កើតឱកាសនៃកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិបុលភាព ដូច្នេះ ប្រទេសជាច្រើនសុទ្ធតែចង់ក្តាប់ជាប់នូវឱកាសដែលនាំមកដោយសារការអភិវឌ្ឍរបស់ចិន ហើយរំពឹងទុកមានការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មកាន់តែច្រើនឡើងៗជាមួយប្រទេសចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស