ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសតួកគីទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល
2022-05-26 11:14:44cri
Share with:

កាលពីថ្ងៃទី២៥ខែឧសភា លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីបានទៅដល់អ៊ីស្រាលអែលដើម្បីបំពេញទស្សនកិច្ច ព្រមទាំងជួបពិភាក្សាការងារជាមួយលោក Yair Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលផងដែរ ។ នេះគឺជាលើកទីមួយដែលមន្ត្រីថ្នាក់រដ្ឋមន្ត្រីរបស់តួកគីបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ ។

លោក Yair Lapid បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមដែលធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងារថា ទំនាក់ទំនងរវាងប្រទេសទាំងពីរអ៊ីស្រាអែលនិងតួកគីបាន បើកទំព័រថ្មី ។ ដោយឡែក លោក Mevlut Cavusoglu បានថ្លែងថា ការកែលម្អទំនាក់ទំនងរវាងតួកគីនិងអ៊ីស្រាអែលគឺមាន ឥទ្ធិពលវិជ្ជមានក្នុងការដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយភាគីតួកគីយល់ឃើញថា ផែនការប្រទេសពីរគឺជាមធ្យោបាយតែមួយគត់សម្រាប់ដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស