ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំសរុបនៃចរាចរណ៍ទំនិញក្នុងសង្គមទូទាំងប្រទេសចិនលើសពីមួយរយទ្រីលានយន់ប្រាក់ចិន
2022-05-25 15:34:01cri
Share with:

      ថ្ងៃទី២៥ខែឧសភា សហព័ន្ធចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ប្រទេសចិនបានប្រកាសទិន្នន័យស្តីពីការប្រតិបត្តិនៃចរាចរណ៍ទំនិញក្នុងសង្គមរយៈពេលខែដំបូងនៃឆ្នាំនេះ។ ក្នុងខែមេសា ដោយសាររងឥទ្ធិពលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ និងកត្តាផ្សេងៗទៀត បានជាវដ្តនៃខ្សែសង្វាក់ផ្គត់ផ្គង់មិនរលូន ហើយការប្រតិបត្តិនៃចរាចរណ៍ទំនិញប្រឈមុខនឹងកម្លាំងសម្ពាធយ៉ាងខ្លាំងប៉ុន្តែ តម្រូវការនៃចរាចរណ៍ទំនិញផ្នែកឧស្សាហកម្មមូលដ្ឋាន ដូចជាផលិតផលកសិកម្មនិងការជីកយករ៉ែថាមពលជាដើមបានកើនឡើងដោយបានបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស