ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរវាងលោក Xi Jinping និងលោកឪពុក៖ ប្រកាន់ភក្តីភាពចំពោះប្រជាជន
2022-05-24 10:20:56cri
Share with:

 

“លោកឪពុកប្រៀបដូចជាសត្វគោ  ខំធ្វើការដោយស្ងាត់ៗដើម្បីប្រជាជនចិន។ នេះបានលើកទឹកចិត្តខ្ញុំឱ្យខិតខំពេញទំហឹង ដើម្បីបម្រើប្រជាជន។ ” ក្នុងសំបុត្រជូនពរខួបកំណើតលោកឪពុក លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រៀបធៀបលោក Xi Zhongxun ឪពុករបស់លោកដោយប្រើពាក្យមួយឃ្លានេះ

 

លោក Xi Jinping បានបន្តសរសេរថា «ចរិតថ្លៃថ្នូរដែលខ្ញុំចង់បន្តវេន និងរៀនសូត្រតាមឪពុកមានច្រើនណាស់» ក្នុងនោះក៏បូករួមទាំង “ការប្រកាន់ភក្តីភាពចំពោះប្រជាជន”។

 

【ខ្ញុំជាកូនប្រុសរបស់កសិករ】

 

លោក Xi Zhongxun ជា “មេដឹកនាំមហាជនដែលចេញមកពីមហាជន” ។ លោកតែងលើកឡើងថា ខ្លួនជាកូនប្រុសរបស់កសិករ ហើយនឹងចាត់ទុកខ្លួនឯងជាសមាជិកម្នាក់របស់ប្រជាជនជាប់ជានិច្ច។


អាយុមិនដល់ ២០ឆ្នាំផង លោក Xi Zhongxun បានចូលរួមបង្កើតតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia   ដែលស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសចិន។ លោក Xi Zhongxun តែងនឹករំលឹកចំណងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងបក្សកុម្មុយនីស្តចិននិងប្រជាជនចិនក្នុងអំឡុងពេលតស៊ូប្រយុទ្ធដើម្បីបង្កើតតំបន់មូលដ្ឋានថា ៖ “បើគ្មានការគាំទ្ររបស់ប្រជាជន នោះក៏គ្មានអ្វីៗគ្រប់យ៉ាងរបស់យើងឡើយ។”

កាលនោះនៅតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia  កន្លែងដែលលោក Xi Zhongxun ប្រចាំធ្វើការ ថ្ងៃណាក្តីសុទ្ធតែកកកុញដោយមហាជន ពីព្រោះពួកគេចាត់ទុកលោកជាមិត្តដឹងចិត្តគ្នា។

 

 លោក Xi Jinping ធ្លាប់លើកឡើងថា៖ “ ជីតារបស់ខ្ញុំជាកសិករ ឪពុករបស់ខ្ញុំជាកសិករហើយបានដើរតាមមាគ៌ាបដិវត្តន៍ ខ្ញុំក៏ធ្លាប់ធ្វើជាកសិកររយៈពេល ៧ ឆ្នាំដែរ។  ”  មនោសញ្ចេតនាដ៏ស្មោះចំពោះបងប្អូនកសិករត្រូវបានដក់ជាប់យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់  លោក Xi Jinping ។

 


(រូប) កន្លែងស្នាក់នៅរបស់លោក Xi Zhongxun នៅតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia  


(រូប)ឆ្នាំ១៩៤៦ លោក Xi Zhongxun នៅតំបន់ភាគខាងជើងខេត្តសាន់ស៊ីប្រទេសចិន។


    ឆ្នាំ១៩៦៩ លោកXi Jinpingដែលមានអាយុក្រោម១៦ឆ្នាំជាយុវជនមានចំណេះដឹងដែលបម្រើការងារនៅជនបទ  បានចាកចេញពីទីក្រុងប៉េកាំងទៅដល់ភូមិLiangjiahe ខេត្តShannxiប្រទេសចិន ។នៅក្នុងអំឡុងពេលជាង២៤០០ថ្ងៃនៅភាគខាងជើងខេត្តShannxi ក្នុងនាមជាយុវជនមានចំណេះដឹងដែលបម្រើការងារនៅជនបទនិងធ្វើជាកសិករ លោកបានរស់នៅនិងធ្វើការរួមគ្នាជាមួយប្រជាកសិករនៅលើខ្ពង់រាបដីលឿង

    លោកXi Jinpingបានថ្លែងថា “ខ្ញុំឃ្លាន អ្នកភូមិធ្វើម្ហូបឱ្យខ្ញុំ ខោអាវខ្ញុំប្រឡាក់ អ្នកភូមិបោកខោអាវឱ្យខ្ញុំ ខោខ្ញុំរហែក អ្នកភូមិដេរឱ្យខ្ញុំ ពួកគេបានជួយខ្ញុំដោយមិនគិតពីខ្លួនឯង និងបានការពារខ្ញុំ ជាពិសេសនោះគឺពួកគេបានជះឥទ្ធិពលដល់ខ្ញុំនិងអប់រំដល់ចិត្តញាណរបស់ខ្ញុំដោយសារចរិយាដ៏ស្មោះត្រង់របស់ពួកគេ

នៅភូមិLiangjiahe លោកXiJinpingមិនគ្រាន់តែបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានយល់យ៉ាងស៊ីជម្រៅនូវអ្វីដែលជាជនបទរបស់ប្រទេសចិន អ្វីដែលជាភាពរីករាយនិងទុក្ខសោករបស់ប្រជាជន និងអ្វីដែលជាសភាពការណ៍មូលដ្ឋានជាតិរបស់ប្រទេសចិន។

 

    ដាក់ប្រជាជនក្នុងចិត្តយ៉ាងពិតប្រាកដ

    ខែកញ្ញា ឆ្នាំ២០២១ លោកXiJinpingដែលកំពុងចុះត្រួតពិនិត្យការងារនៅក្រុងYulinខេត្តShannxiបានមកដល់កន្លែងដែលឪពុករបស់លោកXi Zhongxunធ្លាប់ធ្វើការនិងរស់នៅដែលជាទីតាំងចាស់នៃគណៈកម្មាធិកាបក្សកុម្មុយនីស្តចិនប្រចាំរSuide 

    នៅក្នុងសាលពិព័រណ៍ សម្តីពាក្យមួយឃ្លាគឺទាក់ទាញភ្នែកជាពិសេស៖ អង្គុយនៅលើចំហៀងរបស់ជនស៊ីវិលបែប  Duan Duan di

    "Duan Duan di នេះគឺជាគ្រាមភាសាGuanzhong មានន័យថា ស្ថិរភាពនិងទៀងត្រង់។" ដោយនឹកឃើញគ្រាមភាសាដែលនិយាយដោយឪពុកXi Zhongxun លោកXi Jinpingពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ។

    បន្ទាប់ពីលោកXi Jinpingចូលប្រឡូកក្នុងឆាកនយោបាយ លោកXi Zhongxunធ្លាប់បាននិយាយទៅកាន់លោកថា មិនថាអ្នកជាមន្ត្រីខ្ពស់ប៉ុណ្ណាទេ កុំភ្លេចបម្រើប្រជាជនដោយឧស្សាហ៍ព្យាយាម គិតគូរដល់ប្រជាជនយ៉ាងពិតប្រាកដ ប្រាស្រ័យទាក់ទងជាមួយប្រជាជននិងមានភាពជិតស្និទ្ធិ។

    លោកXiJinpingតែងតែចងចាំពាក្យសម្ដីរបស់ឪពុកខ្លួនក្នុងចិត្តជានិច្ចកាល។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ លោកXi Jinpingបានបម្រើការងារជាលេខានៃគណៈកម្មាធិការបក្សស្រុកZhengdingក្នុងខេត្តHebeiរបស់ប្រទេសចិន។"មិនដែលអង្គុយទំនេរនៅក្នុងការិយាល័យ" គឺជាការចាប់អារម្មណ៍របស់មនុស្សជាច្រើនមានចំពោះលោកXi Jinping នៅពេលនោះ។

នៅឆ្នាំ១៩៨៨ លោកXi Jinpingបានចូលកាន់មុខតំណែងជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីសចិនប្រចាំទីក្រុងNingdeខេត្ត Fujian ប្រទេសចិន ។ ពេលដែលលោកបានទៅចុះត្រួតពិនិត្យការងារនៅទីជបន Dang ដែលជាភូមិភ្នំដាច់ស្រយាលបំផុតនៅ ស្រុកShouningក្រុងNingde លោកបានធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេចាប់ពីម៉ោង៧:៣០ព្រឹកដល់ម៉ោង១២:០០ថ្ងៃត្រង់។ អ្នកភូមិបាននិយាយថា លោកជា "មន្ត្រីធំបំផុតដែលធ្លាប់ទៅដល់ទីនេះ។

 

 



 

ប្រជាជនគឺជាប្រទេស ហើយប្រទេសគឺជាប្រជាជន

      លោក Xi Zhongxun បានឆ្លងកាត់គ្រប់សម័យកាលប្រវត្តិសាស្ត្រផ្សេងៗនៃបដិវត្តន៍ចិន ការកសាងនិងកំណែទម្រង់ក្នុងឆាកជីវិតរបស់លោក នៅក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក Xi Zhongxun បានចូលទស្សនាពិធីនៅលើវិមាន Tiananmen លោកបានថ្លែងដោយអារម្មណ៍ពិតថា "យើងមិនគួរភ្លេចថា ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស" ។




      លោក Xi Jinping បានលើកឡើងជាច្រើនដងថា "ប្រទេសគឺប្រជាជន ហើយប្រជាជនគឺជាប្រទេស"។

       ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ឆ្នាំ ២០១២មក លោក Xi Jinping បានធ្វើពាសពេញតំបន់ក្រីក្របំផផុតដែលប្រមូលផ្តុំ និងជាប់គ្នាចំនួន ១៤ នៅទូទាំងប្រទេសចិន ហើយបានធ្វើការសិក្សាស្រាវជ្រាវជាង ៥០ លើកចំពោះការងារកាត់បន្ថយភាពក្រីក្រ។ ចាប់ពី"ការចំបាច់ត្រូវមើលភាពក្រីក្រពិត" ដល់"ការចាំបាច់ចាកចេញពីភាពក្រីក្រយ៉ាងពិតប្រាកដ" លោក Xi Jinping បានទទួលបន្ទុកប្រវត្តិសាស្រ្តនៅលើស្មា ។

 

      នៅភាគកណ្តាលនៃខេត្ត Gansu ដែលត្រូវបានគេស្គាល់ថា ជា "តំបន់ក្រីក្របំផុតនៅទូទាំងប្រទេសចិន" លោក Xi Jinping បានដើរចូលក្នុងផ្ទះអ្នកភូមិ ហើយបានដួសទឹកមួយកែវភ្លក់ រសជាតិទឹកធ្វើឱ្យលោក Xi Jinping ចងចិញើម ។ ទិដ្ឋភាពនេះក៏ឆ្លងដល់អ្នករាល់គ្នានៅជុំវិញដែរ ។ បន្ទាប់មក លោក Xi Jinping បានធ្វើដំណើរជាពិសេសទៅចុះត្រួតពិនិត្យទីតាំងគម្រោងផ្គត់ផ្គង់ទឹក Yintao ស្រុក Weiyuan ខេត្ត Gansu ហើយលោកបានថ្លែងទៅកាន់សមមិត្តដែលមានទំនួលខុសត្រូវនៃក្រសួងនិងគណៈកម្មការរដ្ឋក្នុងស្រុកនិងអមដំណើរថា "ជីវភាពរស់នៅរបស់ប្រជាជនគឺជាអាទិភាពកំពូល ហើយការគ្រប់គ្រងទឹកគឺរឿងសំខាន់បំផុត "។

 

      នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ លោក Xi Jinping បានលើកឡើងក្នុងសន្និសីទពេញអង្គលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី ១៩  ថា “គណៈបក្សនិងប្រជាជនបានប្រគល់ឱ្យយើងនូវទំនួលខុសត្រូវប្រវត្តិសាស្ត្រ ជាការជឿទុកចិត្តនិងឧស្សាហ៍ព្យាយាមដែលមានកម្រិតខ្ពស់។ យើងមិនត្រូវភ្លេចនូវបំណងដើមរបស់យើងឡើយ និងចងចចំបេសកកម្មរបស់យើងនៅក្នុងចិត្ត បំពេញកាតព្វកិច្ចរបស់ខ្លួន ធ្វើការដោយឧស្សាហ៍ព្យាយាម ប្តេជ្ញាចិត្តចំពោះបក្សនិងប្រទេសជាតិ បម្រើដល់បក្សនិងប្រទេសជាតិ ខិតខំដើម្បីជាតិ។ ជ័យជំនះយ៉ាងម៉ឺងម៉ាត់ក្នុងការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ និងយកជ័យជំនះដ៏អស្ចារ្យនៃសង្គមនិយមជាមួយលក្ខណៈចិនក្នុងយុគសម័យថ្មី”។

      "ខ្ញុំនឹងមិនគិតពីខ្លួនឯង ហើយមិនខកខានប្រជាជន" នេះគឺជាភក្តីភាពរួមរបស់ Xi Jinping និងឪពុករបស់លោក៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស