ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តអំពីការអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសដែលខ្វះខាតស្បៀងអាហារ
2022-05-24 11:20:21cri
Share with:

កាលពីថ្ងៃទី២៣ខែឧសភា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្ត ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើប្រតិបត្តិការជាមួយគ្នានិងស្រុះស្រួលគ្នា ដើម្បីផ្តល់ជំនួយជាបន្ទាន់ដល់ប្រទេសដែលរងវិបត្តិសន្តិសុខស្បៀងអាហារ ព្រមទាំងជំរុញការបង្កើតប្រព័ន្ធពាណិជ្ជកម្មពហុភាគីដ៏ស្មើគ្នាក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ។

សេចក្តីសម្រេចចិត្តបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដែលរួមមានទាំងក្រុមប្រទេស G៧ និងក្រុមប្រទេស G២០ តម្កល់ទុកសន្តិសុខស្បៀងអាហារសកលជាកិច្ចការសំខាន់បំផុតហើយគាំទ្រកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ដោះស្រាយវិបត្តិនេះ ។ សេចក្តីសម្រេចចិត្តបានអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិនិងភាគីពាក់ព័ន្ធនឹងផលប្រយោជន៍ផ្សេងទៀតរក្សាដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងនិងកសិកម្ម ផ្តល់មធ្យោបាយនិងជំនួយបច្ចេកទេសដល់កសិករ ដើម្បីឱ្យពួកគេអាចដាំដំណាំនិងចិញ្ចឹមសត្វប្រកបដោយចីរភាព ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស