ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសុខភាពពិភពលោកបដិសេធចំពោះសេចកី្តស្នើច្បាប់ពាក់ព័ន្ធចិនតៃវ៉ាន់ម្តងទៀត
2022-05-23 20:58:26cri
Share with:

   

      ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសុខភាពពិភពលោកបានបើកធ្វើនៅក្រុងហ្សឺណែវ ។ គណៈកម្មាធិកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតបានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នា ដោយបដិសេធចំពោះការដាក់បញ្ចូលសេចក្តីស្នើច្បាប់របស់ប្រទេសមួយចំនួនតូចស្តីពីអ្វីដែលហៅថា អញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកក្នុងនាមជាអ្នកអង្កេតការណ៍ទៅក្នុងរបៀបវារៈនៃមហាសន្និបាត ។ សេចក្តីសម្រេចចិត្តនេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ប្រទេសចិនមួយបានក្លាយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិទៅហើយ និងទទួលបានការគាំទ្រពីមនុស្សទូទៅ និន្នាការនេះមិនអាចធ្វើផ្ទុយបាននិងមិនអាចរារាំងបានទេ ។

      តំណាងចិនបានថ្លែងថា សេចក្តីស្នើច្បាប់ពាក់ព័ន្ធចិនតៃវ៉ាន់គ្មានមូលដ្ឋានខាងផ្លូវច្បាប់នោះទេ ។ សេចកី្តសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្តលេខ២៥.១នៃមហាសន្និបាតអង្គការសុខភាពពិភពលោកបានផ្តល់មូលដ្ឋានខាងផ្លូវច្បាប់ដល់អង្គការសុខភាពពិភពលោកក្នុងការគោរពគោលការណ៍ប្រទេសចិនមួយ ។ សេចក្តីស្នើច្បាប់ពាក់ព័ន្ធចិនតៃវ៉ាន់គ្មានទឡ្ហីករណ៍ជាក់ស្តែងមកសំអាង ហើយក៏គ្មានពាក់ព័ន្ធបញ្ហាអ្វីដែលហៅថា “មានកង្វះខាតក្នុងប្រព័ន្ធបង្ការជំងឺឆ្លងអន្តរជាតិ”នោះឡើយ ។ មហាសន្និបាតអង្គកាសុខភាពពិភពលោកមានការសន្និដ្ឋានចំពោះបញ្ហាតៃវ៉ាន់រួចហើយ ដូច្នេះ មហាសន្និបាតបានបដិសេធធ្វើការពិគ្រោះពិភាក្សាពីសេចក្តីស្នើច្បាប់ពាក់ព័ន្ធតៃវ៉ាន់ជាច្រើនឆ្នាំជាប់ៗគ្នា ។ អាជ្ញាធរតៃវ៉ាន់ប៉ុនប៉ងលេងកលល្បិចខាងនយោបាយដោយយកបញ្ហាជំងឺឆ្លងធ្វើជាលេស គោលបំណងពិតប្រាកដគឺ “ស្វែងរកឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការយកបញ្ហាជំងឺឆ្លងធ្វើជាលេស” ។ ប្រទេសមួយចំនួនតូចយកបញ្ហាតៃវ៉ាន់ធ្វើជាឈ្នាន់ ប៉ុន្តែ កលល្បិចនយោបាយដែល “ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកបញ្ហាជំងឺឆ្លងធ្វើជាលេស”បែបនេះពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស