ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានគណៈប្រតិភូចរចារបស់រុស្ស៊ី៖រុស្ស៊ីមិនដែលបដិសេធចំពោះការចរចាជាមួយអ៊ុយក្រែននោះទេ
2022-05-23 10:50:56cri
Share with:

      ពេលផ្តល់បទសម្ភាសន៍តាមប្រព័ន្ធវីដេអូជាមួយប្រព័ន្ធសារព័ត៌មានបេឡារុសកាលពីថ្ងៃទី២២ខែឧសភា លោកMedinskyប្រធានគណៈប្រតិភូចរចារបស់រុស្ស៊ីនិងជាឧបការីប្រធានាធិបតីរុស្ស៊ីបានថ្លែងថា រុស្ស៊ីមិនដែលបដិសេធចំពោះការចរចាជាមួយអ៊ុយក្រែននោះទេ ក្នុងនោះក៏បូករួមទាំងការចរចាកំពូលផងដែរ។

      លោកMedinskyបានលើកឡើងថា ការបង្កកការចរចាគឺជាគំនិតផ្តួចផ្តើមរបស់ភាគីអ៊ុយក្រែន រុស្ស៊ីមិនផ្តួចផ្តើមឱ្យផ្អាកការចរចាទេ។ភាគីរុស្ស៊ីបានត្រៀមធ្វើកិច្ចសន្ទនាបន្តទៀត តែសិទ្ធិជ្រើសរើសគឺស្ថិតនៅលើភាគីអ៊ុយក្រែន។

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនកាលពីថ្ងៃទី២២ខែឧសភាឱ្យដឹងទៀតថា ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានបរទេស លោកPodolyakទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា អ៊ុយក្រែនបដិសេធចំពោះរាល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែលទទួលស្គាល់ថារុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែន៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស