ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកនិងធនាគារគំនិតអង់គ្លេស៖ អាមេរិកចង់ “ដកខ្សែសង្វាក់ផលិតកម្មមកវិញ” នឹងប្រឈមនឹងលំបាកជាច្រើន
2022-05-23 10:36:16cri
Share with:

     តាមដំណឹងរបស់កាសែត The Wall Street ដែលផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា សហគ្រាសអាមេរិកមួយចំនួនសង្ឃឹមរើខ្សែសង្វាក់ផលិតកម្មទៅតំបន់ដែលកាន់តែនៅជិតនឹងប្រទេសខ្លួន ប៉ុន្តែពួកគេបានរកឃើញថា បើសិនជាចង់ចម្លងនិងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យដូចនៅមជ្ឈមណ្ឌលផលិតកម្មរបស់អាស៊ីអ៊ីចឹង នោះត្រូវការពេលវេលាយូរ  “ការដកខ្សែសង្វាក់ផលិតកម្មមកវិញ” វាប្រឈមនឹងភាពលំបាកជាច្រើន ។ របាយការណ៍របស់ធនាគារគំនិតសេដ្ឋវិទូអង់គ្លេសសម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ អាមេរិកខាងជើងនឹងមិនលេចចេញសភាពការណ៍ដែលមានលំហូរត្រឡប់ក្រោយនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងទ្រង់ទ្រាយធំនោះទេ ។

      របាយការណ៍មួយច្បាប់ដែលធនាគារគំនិតសេដ្ឋវិទូអង់គ្លេសចេញផ្សាយនៅឆ្នាំមុនបានអះអាងថា ដល់ឆ្នាំ២០២៥  “ភាគរយរបស់អាស៊ីក្នុងការនាំចេញនៅទូទាំងពិភពលោកនឹងកើនឡើងជាបន្តបន្ទាប់” ប្រការនេះបានបង្ហាញពីលក្ខណៈសំខាន់ជានិរន្តរភាពរបស់តំបន់នេះក្នុងបណ្តាញខ្សែសង្វាក់ផ្គត់ផ្គត់សកល ។ អាស៊ីបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ទៅហើយ ព្រមទាំងមានទីផ្សារដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ទៀតផង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស