ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”មុខជានឹងក្លាយជាយុទ្ធសាស្ត្រដ៏បរាជ័យមួយជាមិនខាន
2022-05-23 10:27:16cri
Share with:

កាលពីថ្ងៃទី២២ខែឧសភា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានរួមជាមួយលោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួបទ្វេភាគី ។

សំដៅចំពោះសំណួរដែលអ្នកសារព័ត៌មានបានសួរអំពីការដែលសហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយយ៉ាងខ្លាំងនូវអ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌ-ប៉ាស៊ីហ្វិកក្នុងគោលបំណងឡោមព័ទ្ធបិទខ្ទប់ប្រទេសចិន លោក Wang Yi បានថ្លែងថា យុទ្ធសាស្ត្រឥណ្ឌ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកកំពុងនាំឱ្យកើតមានការប្រុងប្រយ័ត្ននិងព្រួយបារម្ភកាន់តែច្រើនឡើងៗពីផ្ទៃអន្តរជាតិ ជាពិសេសគឺប្រទេសអាស៊ីនានា ។ ពីព្រោះអ្វីដែលហៅថា យុទ្ធសាស្ត្រនេះ វាមិនត្រឹមតែចង់លុបចោលឈ្មោះរបស់ អាស៊ីប៉ាស៊ីហ្វិកនិងលុបចោលប្រព័ន្ធកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលប្រកបដោយប្រសិទ្ធភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងក៏ចង់លុបចោលសមិទ្ធផលនិងនិន្នាការអភិវឌ្ឍន៍ដោយសន្តិភាពដែលប្រទេសនានាក្នុងតំបន់បានរួមគ្នាខិតខំប្រឹងប្រែងបង្កើតឡើងក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះផងដែរ ។

    លោក Wang Yi បានថ្លែងទៀតថា ការពិតនឹងបញ្ជាក់ថា ធាតុពិតនៃអ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌ-ប៉ាស៊ីហ្វិកគឺជាយុទ្ធសាស្ត្រមួយដែលបង្កភាពអបគមន៍ ជាយុទ្ធសាស្ត្រមួយដែលបំផុសការបដិបក្ខគ្នា និងជាយុទ្ធសាស្ត្រមួយដែលបំផ្លាញសន្តិភាព ហើយយុទ្ធសាស្ត្រនេះមុខជានឹងក្លាយជាយុទ្ធសាស្ត្រដ៏បរាជ័យមួយនៅទីបំផុតជាមិនខាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស