ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ាគីស្ថានប្រកាសថា លោកBilawal រដ្ឋមន្ត្រីការបរទេសថ្មីនៃប៉ាគីស្ថាននឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសចិន
2022-05-22 15:07:11cri
Share with:

ក្រសួងការបរទេសប៉ាគីស្ថានបានចេញសេចក្តីប្រកាសកាលពីថ្មីៗនេះថា តបតាមការអញ្ជើញរបស់លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិន លោកBilawal រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែឧសភា ។

សេចក្តីប្រកាសបានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Bilawal នៅប្រទេសចិនគឺជាទស្សនកិច្ចទ្វេភាគីលើកដំបូងបន្ទាប់ពីលោកឡើងកាន់មុខតំណេងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននៅខែមុន និងជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងថ្នាក់ខ្ពស់រវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសបានថ្លែងទៀតថា ដំណើរទស្សនកិច្ចលើកនេះចំពេលខួបលើកទី ៧១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប៉ាគីស្ថាននិងចិន  ភាគីទាំងពីរនឹងធ្វើការពិគ្រោះយោបល់យ៉ាងទូលំទូលាយលើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក Shahbaz Sharif នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរអំពីខួប ៧១ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប៉ាគីស្ថានកាលពីថ្ងៃទី ២១ ខែឧសភាថា ភាគីប៉ាគីស្ថានខិតខំប្រឹងប្រែងក្នុងការជំរុញមិត្តភាពនិងទំនុកចិត្តរវាងប៉ាគីស្ថាននិងចិនឱ្យឡើងដល់កម្រិតថ្មី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស