ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា របាយការណ៍ពាក់ព័ន្ធបានឆ្លុះបញ្ចាំងថាប្រជាជនចិនមានមនោសញ្ចេតនានិងចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះប្រទេសអាស៊ាន
2022-05-19 14:59:41cri
Share with:

ពេលថ្មីៗនេះ មានប្រព័ន្ធសារព័ត៌មានបានចេញផ្សាយរបាយការណ៍សង្កេតពីរច្បាប់ដែលពាក់ព័ន្ធការស្វែងយល់របស់ប្រជាជនចិនចំពោះទំនាក់ទំនងរវាងចិននិងអាស៊ាន។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៨ខែឧសភាថា របាយការណ៍ពាក់ព័ន្ធបានឆ្លុះបញ្ចាំងថា ប្រជាជនចិនមានមនោសញ្ចេតនានិងចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះប្រទេសអាស៊ាន ហើយប្រកាន់អាកប្បកិរិយាដ៏វិជ្ជមានចំពោះការអភិវឌ្ឍទំនាក់ទំនងជាមេត្រីភាពនិងសុខដុមរមនារវាងចិននិងអាស៊ាន និងមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអនាគតរបស់ចិននិងអាស៊ាន។

 លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិនរីករាយរួមជាមួយអាស៊ាន កសាងឱ្យបានល្អនូវទំនាក់ទំនងដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា ថែរក្សានិងគាំពារមូលដ្ឋានមតិមិត្តភាពឱ្យបានល្អ ពួតដៃគ្នាឆ្ពោះទៅកាន់សហគមន៍រួមវាសនាកាន់តែជិតស្និទ្ធ ដើម្បីរួមចំណែកថ្មីក្នុងការជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស