ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងពីគោលជំហររបស់ចិនចំពោះសកម្មភាពរបស់ជប៉ុននិងអាមេរិកពាក់ព័ន្ធនឹងចិន
2022-05-19 15:28:37cri
Share with:

ពេលជួបពិភាក្សាជាមួយលោក Yoshimasa Hayashi  រដ្ឋមន្ត្រីការបរទេសជប៉ុនតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៨ ខែឧសភា  លោក Wang Yi  រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងពីគោលជំហររបស់ចិនចំពោះសកម្មភាពរបស់ជប៉ុននិងអាមេរិកពាក់ព័ន្ធនឹងបញ្ហាចិន ។ លោក Wang Yi បានលើកឡើងថា ភាគីជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃ " យន្តការបួនភាគី " រវាងសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីនៅពេលជិតៗខាងមុខនេះ ។ អ្វីដែលធ្វើឱ្យមានការព្រួយបារម្ភនិងការប្រុងប្រយ័ត្នគឺមានការផ្សព្វផ្សាយដែលថា ជប៉ុននិងអាមេរិករួមគ្នាប្រឆាំងនឹងប្រទេសចិនបានកើតមានឡើងមុនពេលដែលមេដឹកនាំសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅជប៉ុន  ដែលបានបង្កជាបរិយាកាសមិនល្អយ៉ាងខ្លាំង។ ជប៉ុននិងអាមេរិកជាសម្ព័ន្ធមិត្ត ខណៈចិននិងជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនិងមិត្តភាព។ កិច្ចសហប្រតិបត្តិការទ្វេភាគីជប៉ុន-អាមេរិក មិនត្រូវញុះញង់បង្កឱ្យមានការប្រឈមមុខដាក់គ្នាក្នុងជំរុំនោះទេ ថែមទាំងមិនត្រូវឱ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ។លោករំពឹងទុកថា ភាគីជប៉ុននឹងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ផ្តោតលើសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយត្រូវធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន មិនត្រូវជួយអ្នកដទៃទៅយកផ្លែកៅឡាក់ពីក្នុងភ្លើង និងកុំដើរតាមផ្លូវខុសដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននិងទម្លាក់កំហុសទៅឱ្យអ្នកដទៃ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស