ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំអបអរសាទរខួបទី ៧០ នៃការបង្កើតគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិននិងកិច្ចប្រជុំកំពូលជំរុញការវិនិយោគនិងពាណិជ្ជកម្មជាសកល
2022-05-18 23:12:28cri
Share with:

នៅថ្ងៃទី ១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំអបអរសាទរខួបទី ៧០ នៃការបង្កើតគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងជាកិច្ចប្រជុំកំពូលជំរុញការវិនិយោគនិងពាណិជ្ជកម្មជាសកល។

ពេលថ្លែងសុន្ទរកថា លោក Xi Jinping បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរក្នុងរយៈពេលមួយសតវត្សនិងការរីករាលដាលនៃជំងឺឆ្លងដែលកម្រមានក្នុងមួយសតវត្សបានកើតឡើងដោយទន្ទឹមគ្នា សកលភាវូបនីយកម្មសេដ្ឋកិច្ចបាននិងកំពុងប្រឈមមុខនឹងចរន្តអវិជ្ជមាន ហើយពិភពលោកបានឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរដ៏ច្របូកច្របល់ថ្មី  ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃបណ្តាប្រទេសមានការរំពឹងទុកយ៉ាងខ្លាំងចំពោះការអភិវឌ្ឍដោយសន្តិភាព ការសំណូមពរចំពោះសច្ចយុត្តិធម៌កាន់តែខ្លាំងឡើងៗ និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះកាន់តែប្រញាប់។ លោក Xi Jinping បានលើកឡើងនូវសេចក្តីស្នើ ៤ ចំណុច ៖ ទី១ ប្រមូលផ្តុំកម្លាំងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង ទី២ស្តារឡើងវិញនូវការវិនិយោគនិងពាណិជ្ជកម្ម ទី៣ ប្រកាន់ខ្ជាប់នូវការជំរុញដោយការច្នៃប្រឌិតថ្មី ទី៤ ធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល។

លោក Xi Jinping បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកចំហក្នុងកម្រិតខ្ពស់នឹងមិនផ្លាស់ប្តូរទេ ហើយប្រទេសចិននឹងបើកទ្វារនៃការបើកចំហឱ្យកាន់តែទូលំទូលាយ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស