ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបមិនបានឈានដល់គំនិតឯកភាពរួមចំពោះការហាមនាំចូលប្រេងកាតរបស់រុស្ស៊ីទេ
2022-05-17 14:59:56cri
Share with:

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានបើកធ្វើនៅក្រុងប្រ៊ុចសែលរដ្ឋធានីប្រទេសបែលហ្ស៉ិកកាលពីថ្ងៃទី១៦ ខែឧសភា ។ ដោយសារការប្រឆាំងពីប្រទេសហុងគ្រី កិច្ចប្រជុំនេះមិនបានឈានដល់គំនិតឯកភាពរួមលើគម្រោងស្នើដាក់ទណ្ឌកម្មជុំទី៦រួមទាំងការហាមនាំចូលប្រេងកាតរបស់រុស្ស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្តាប់ពីកិច្ចប្រជុំ លោកBorell  តំណាងជាន់ខ្ពស់ទទួលបន្ទុកការបរទេសនិងគោលនយោបាយសន្តិសុខសហភាពអឺរ៉ុបបានថ្លែងថា គោលជំហររបស់ប្រទេសហុងគ្រីគឺឈរលើការព្រួយបារម្ភពីសេដ្ឋកិច្ច តែមិនមែនពីគោលនយោបាយនោះទេ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស