ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 ចេញសេចក្តីប្រកាសអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន ក្រសួងការបរទេសចិនថ្លែងថា ការលើកឡើងរបស់ពួកគេគួរឱ្យអស់សំណើច និងគ្មានតម្លៃគួរឱ្យប្រកែកឡើយ
2022-05-17 15:33:15cri
Share with:

ទាក់ទិននឹងករណីដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានចេញសេចក្តីប្រកាសអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិនកាលពីថ្ងៃទី ១៤ ខែឧសភា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៦ ខែឧសភាថា សេចក្តីប្រកាសនេះមិនអើពើចំពោះគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ចិននិងការពិតសត្យានុមតិ ដោយបានជ្រៀតជ្រែកយ៉ាងកម្រោលនូវកិច្ចការផ្ទៃក្នុងរបស់ចិន មួលបង្កាច់ប្រទេសចិនក្នុងចេតនាអាក្រក់ ហើយបានប្រើជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននិងករណីផ្សេងទៀតជាលេសថ្មីម្តងទៀតដើម្បីដាក់សម្ពាធលើចិន។ ពាក្យសម្តីពាក់ព័ន្ធទាំងនេះគួរឱ្យអស់សំណើច និងគ្មានតម្លៃគួរឱ្យប្រកែកឡើយ ។

លោក Zhao Lijian បានបញ្ជាក់ថា ប្រទេសចិនដាស់តឿនឱ្យប្រទេស G7 មានទំនួលខុសត្រូវ និងបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន គំាំពារពហុភាគីនិយមយ៉ាងពិតប្រាកដ ផ្តោតសំខាន់លើអភិបាលកិច្ចជាសកល និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយន្តការពហុភាគីដូចជាអង្គការសហប្រជាជាតិ និងប្រទេស G20 ក្នុងន័យដើរតួនាទីយ៉ាងសកម្មក្នុងការតទល់នឹងបញ្ហាប្រឈមជាសាកល និងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស