ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសG7អះអាងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមានលទ្ធភាពបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខស្បៀងអាហារពិភពលោក
2022-05-15 11:28:46cri
Share with:

ថ្ងៃទី១៤ ខែឧសភា ប្រទេសG7បានបង្ហាញថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមានលទ្ធភាពបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខស្បៀងអាហារពិភពលោក ការឹតត្បិតចំពោះការនាំចេញស្បៀងអាហារអ៊ុយក្រែនបានធ្វើឱ្យស្ថានការណ៍តានតឹងខាងស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ។

រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសG7បានរៀបចំកិច្ចប្រជុំនៅក្រុងStuttgart ប្រទេសអាល្លឺម៉ង់ ពីថ្ងៃទី១៣ដល់១៤ ខែឧសភា ដើម្បីពិគ្រោះពិភាក្សាពីបញ្ហាសន្តិសុខស្បៀងអាហារពិភពលោកដែលបណ្តាលដោយការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។សេចក្តីប្រកាសដែលចេញផ្សាយបន្ទាប់កិច្ចប្រជុំបានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារចំពោះហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ជាពិសេសកំពង់ផែនិងផ្លូវដែក ហើយអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញស្បៀងយ៉ាងហោចណាស់២៥លានតោន។

រដ្ឋមន្ត្រីក្រសួងកសិកម្មអាល្លឺម៉ង់បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្នតម្រូវឱ្យពិភពលោកសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន។ទន្ទឹមនឹងនេះ មិនគួរបញ្ឈប់ការខិតខំប្រឹងប្រែងសម្រាប់ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងការអភិរក្សជីវចម្រុះ។បច្ចុប្បន្ន ការឆ្លើយតនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារនិងសន្តិភាពជារឿងជាអាទិភាពធំទាំង៣៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស