ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្បាប់ជំនួយអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ប្រហែល៤០០០០លានដុល្លារអាមេរិកត្រូវបានរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិក
2022-05-13 14:48:48cri
Share with:

ថ្ងៃទី១២ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកRand Paulសមាជិកបក្សសាធារណរដ្ឋអាមេរិកបានរារាំងព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់អំពីការផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ជិត៤០០០០លានដុល្លារអាមេរិកដែលបំបែកកំណត់ត្រា។លោកRand Paulទាមទារឱ្យធ្វើវិសោធនកម្មសេចព្រាងច្បាប់ ហើយបង្កើតអគ្គាអធិការ ដើម្បីត្រួតពិនិត្យទៅលើការចំណាយនៅក្នុងប្រទេសអ៊ុយក្រែន។

លោកRand Paulបានព្រមានថា យើងមិនអាចជួយសង្គ្រោះអ៊ុយក្រែនដោយបំផ្លាញសេដ្ឋកិច្ចអាមេរិកនោះទេ ហើយប្រជាជនអាមេរិកកំពុងរងទុក្ខលំបាកដែលបណ្ដាលមកពីអតិផរណា។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ក្រោមស្ថានការណ៍បច្ចុប្បន្ន រយៈពេលអនុម័តនៃសេចព្រាងច្បាប់នេះយ៉ាងហោចណាស់នឹងពន្យារពេលទៅដល់សប្តាហ៍ក្រោយឬលើសពីនេះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស