ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ឧក្រិដ្ឋកម្មដែលអាមេរិកប្រព្រឹត្តនៅអាស៊ីអាគ្នេយ៍រាប់មិនអស់ឡើយ
2022-05-12 13:16:09cri
Share with:

ចំពោះសារព័ត៌មានកម្ពុជាដែលបានចុះផ្សាយអំពីការដែលរកឃើញគ្រាប់បែកដ៏ធំមួយគ្រាប់របស់អាមេរិកនៅប្រទេសកម្ពុជានោះ លោកZhao Lijianអ្នកនាំពាក្យការបរទេសចិនមានការចាប់អារម្មណ៍ចំពោះរឿងនេះនៅក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី១១ខែឧសភាឆ្នាំ២០២២។ លោកបានលើកឡើងនូវស្ថិតិរបស់អាជ្ញាធរពាក់ព័ន្ធថា ក្នុងរយៈពេលសង្រ្គាមវៀតណាម អាមេរិកបានប្រើប្រាស់គ្រាប់បែកចង្កោម និងអាវុធជីវគីមីនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមមានប្រទេសវៀតណាម ឡាវនិងកម្ពុជាផង ឧក្រិដ្ឋកម្មរបស់អាមេរិករាប់មិនអស់ទេ ហើយមិនអាចលើកលែងទោសបាន។

លោកបាននិយាយថា យោធាអាមេរិកបានប្រើគ្រាប់បែក មីន គ្រាប់កាំភ្លើងប្រហែល១៥លានតោន ក្នុងនោះមានប្រហែល៨០តោនមិនទាន់ផ្ទុះ។ នៅប្រទេសឡាវ កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកសរុបចំនួន២លានតោន ក្នុងនោះមានជិត៣០ភាគរយនៅមិនទាន់ផ្ទុះ។

       បើតាមការប្រមូលស្ថិតិមិនពេញលេញរបស់សកលវិទ្យាល័យYaleអាមេរិកបានឱ្យដឹងថា ក្នុងចន្លោះខែតុលាឆ្នាំ១៩៦៥ដល់ខែសីហាឆ្នាំ១៩៧៣ អាមេរិកបានទម្លាក់គ្រឿងផ្ទុះលើសពី២៧០ម៉ឺនតោននៅដែនដីកម្ពុជា។ អាមេរិកតែងតែថាគាំពារសិទ្ធិមនុស្សអាស៊ីអាគ្នេយ៍យ៉ាងងាយស្រួល សូមវាបោសសម្អាតគ្រាប់បែកនិងមីនទាំងអស់នេះឱ្យអស់សិន សឹមនិយាយ!

អ្នកបកប្រែ:邓倩
ប្លុកពិសេស