ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិភាគ Xinjiang បើកធ្វើកិច្ចប្រជុំដើម្បីធ្វើបទបង្ហាញតាមប្រព័ន្ធវីដេអូស្តីពីសភាពការណ៍សេរីភាពខាងជំនឿសាសនានៅភូមិភាគ Xinjiang
2022-05-12 16:50:35cri
Share with:

     ថ្ងៃទី ១០ ខែឧសភា រដ្ឋបាលប្រជាជននៃភូមិភាគស្វ័យតវៃវូអឺ Xinjiang បានបើកធ្វើកិច្ចប្រជុំដើម្បីធ្វើបទបង្ហាញតាមប្រព័ន្ធវីដេអូស្តីពីសភាពការណ៍សេរីភាពខាងជំនឿសាសនានៅភូមិភាគ Xinjiang មហាជនមូស្លឹមនិងតំណាងមជ្ឈដ្ឋានសាសនាមួយចំនួនបានចែករំលែកពីសភាពការណ៍ឆ្លងថ្ងៃបុណ្យរ៉ាម៉ាដន់ចំពោះប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ៦០ នៅទូទាំងពិភពលោក ព្រមទាំងប្រព័ន្ធសារព័ត៌មានក្នុងនិងក្រៅប្រទេសជាង ៥០ ដោយគូសបញ្ជាក់ថា ភាពសុខសាន្ត បរិបូរនិងសុភមង្គលជាគំនិតឯកភាពរួមរបស់អ្នកផងទាំងពួង ពួកយើងជូនពរឆ្នាំថ្មីចំពោះគ្នា ចែករំលែកម្ហូបអាហារឈ្ងុយឆ្ងាញ់ និងជូនពរគ្នាទៅវិញទៅមក ប្រកបដោយបរិយាកាសចុះសម្រុងគ្នា នេះគឺជាទិដ្ឋភាពយ៉ាងរស់រវើកនៃការគោរពនិងធានាដល់សេរីភាពខាងជំនឿសាសនារបស់ភូមិភាគ Xinjiang៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស