ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ការឃោសនាបំប៉ោងរឿងដែលវេបសាយក្រសួងការបរទេសអាមេរិកកែខ្លឹមសារពាក់ព័ន្ធនឹងតៃវ៉ាន់ក៏មិនអាចកែប្រែការពិតដែលតំបន់តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិននោះដែរ
2022-05-11 16:38:01cri
Share with:

ថ្ងៃទី១១ ខែឧសភា លោកស្រីZhu Fenglianអ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានលើកឡើងថា ការឃោសនាបំប៉ោងរឿងដែលវេបសាយក្រសួងការបរទេសអាមេរិកកែខ្លឹមសារពាក់ព័ន្ធនឹងតៃវ៉ាន់ក៏មិនអាចកែប្រែការពិតដែលតំបន់តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិននោះដែរ។

មានអ្នកសារព័ត៌មានសួរថា នាពេលថ្មីៗនេះ វេបសាយនៃក្រសួងការបរទេសអាមេរិកបានលុបចោលខ្លឹមសារអំពី “អាមេរិកមិនគាំទ្រតៃវ៉ាន់ឯករាជ្យ”ក្នុង “ឯកសារនៃទំនាក់ទំនងរវាងអាមេរិកនិងតៃវ៉ាន់ “តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងម៉េចចំពោះរឿងនេះ?

លោកស្រីZhu Fenglianបានថ្លែងថា មនុស្សមួយចំនួនក្នុងតំបន់តៃវ៉ាន់ប៉ុនប៉ងចង់ “ពឹងផ្អែកអាមេរិកដើម្បីចង់ឯករាជ្យ” ប៉ុន្តែនេះមិនអាចកែប្រែការពិតដែលតៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិននោះទេ។យើងដាស់តឿនរដ្ឋាភិបាលអាមេរិកឱ្យគោរពគោលការណ៍ចិនតែមួយ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស