ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖បទពិសោធ១រយឆ្នាំគឺបទពិសោធដ៏សំខាន់សម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនឆ្ពោះទៅរកអនាគត និងបង្កើតសមិទ្ធផលថ្មី
2022-05-10 15:46:31cri
Share with:

ថ្ងៃទី១០ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនថា មួយរយឆ្នាំកន្លងមក សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនប្រកាន់ខ្ជាប់នូវឧត្តមគតិយ៉ាងម៉ឺងម៉ាត់មិនងាករេ បានបង្កើតទៅជាបទពិសោធដ៏មានតម្លៃ។នេះជាបទពិសោធដ៏សំខាន់សម្រាប់សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនដែលឆ្ពោះទៅរកអនាគត និងបង្កើតសមិទ្ធផលថ្មី។

លោកបានមានប្រសាសន៍ថា ប្រវត្តិសាស្រ្តបានបញ្ជាក់យ៉ាងជាក់លាក់ថា មានតែប្រកាន់ខ្ជាប់នូវការដឹកនាំដោយបក្ស ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនអាចបង្រួបបង្រួមយុវជនចិនឆ្ពោះទៅមុខ ជំរុញចលនាយុវជនចិនធ្វើដំណើរទៅមុខតាមទិសដៅនយោបាយដ៏ត្រឹមត្រូវ។មានតែលើកទង់កុម្មុយនិស្ត និងសង្គមនិយមឱ្យខ្ពស់ ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនអាចបង្កើតទៅជាក្រុមដែលមានកំលាំងសាមគ្គីមាំជាងគេនិងមានកម្លាំងប្រយុទ្ធខ្លាំងជាគេ ដើម្បីប្រមូលផ្តុំយុវជនឱ្យស្ថិតនៅក្រោមទង់ឧត្តមគតិរបស់បក្សជារៀងរហូត។មានតែប្រកាន់ខ្ជាប់នូវប្រធានបទដែលខិតខំដើម្បីស្តារប្រជាជាតិចិនមានភាពរុងរឿងសារឡើងវិញ ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនអាចសាមគ្គីនូវកម្លាំងវ័យក្មេងទាំងអស់ ដើម្បីបំពេញបព្វហេតុដ៏មហិមា។មានតែប្រមូលកម្លាំងយុវជនទាំងអស់គ្នា ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនអាចក្លាយទៅជាអ្នកដែលយុវជនទុកចិត្តបាន ជឿជាក់បាននិងឃ្លាតមិនបាន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស