មហាសន្និបាតអបអរខួប១០០ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិននឹងប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅសាលប្រជុំប្រជាជននៃទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១០ខែឧសភា។ លោកXiJinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននឹងអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន គេហទំព័រ xinhuanet.com នឹងផ្សាយផ្ទាល់ពីមហាសន្និបាតនេះ៕