ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាអូឡាំពិកនៃអាស៊ីប្រកាសថា នឹងពន្យារពេលរៀបចំការប្រកួតកីឡាអាស៊ីក្រុង Hangzhou ឆ្នាំ ២០២២
2022-05-06 16:40:50cri
Share with:

    នៅថៃ្ងទី ៦ ខែឧសភា ក្រុមប្រឹក្សាអូឡាំពិកនៃអាស៊ីបានប្រកាសថា បន្ទាប់ពីការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយគណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេសចិននិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីក្រុង Hangzhou គណៈកម្មាការប្រតិបតិ្តនៃក្រុមប្រឹក្សាអូឡាំពិកនៃអាស៊ីបានសម្រេចចិត្តថា នឹងលើកពេលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ ដែលពីមុនបានកំណត់ធ្វើឡើងនៅទីក្រុង Hangzhou នៃប្រទេសចិនចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ។ ពេលវេលាថ្មីសម្រាប់រៀបចំនឹងត្រូវសម្រេចបន្ទាប់ពីការពិគ្រោះពិភាក្សាត្រីភាគី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស