ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីស្រាអែលកើតមានការវាយប្រហារភេរវកម្មក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ឃាតករប្រើអាវុធឃាតកម្មដែលបណ្តាលឱ្យមនុស្សចំនួន ៣ នាក់ស្លាប់បាត់បង់ជីវិតនិង ៣ នាក់ទៀតរងរបួសធ្ងន់
2022-05-06 13:34:31cri
Share with:

    តាមការផ្សាយដំណឹងនៃ«កាសែតអ៊ីស្រាអែលថាមស៍»នៅថ្ងៃទី ៥ ខែឧសភាបានឱ្យដឹងថា ផ្នែកប៉ូលីសអ៊ីស្រាអែលបានថ្លែងថា នៅយប់ថៃ្ងដដែលនោះ ទីក្រុង Elad ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសអ៊ីស្រាអែលបានកើតមានការវាយប្រហារភេរវកម្មដែលបណ្តាលឱ្យមនុស្សចំនួន ៣ នាក់ស្លាប់បាត់បង់ជីវិតនិងជាច្រើននាក់ទៀតរងរបួស ក្នុងនោះ មនុស្ស ៣ នាក់រងរបួសធ្ងន់ ។

    សាក្សីឃើញហេតុការណ៍បានអះអាងថា នៅក្បែរឧទ្យានកណ្តាលទីក្រុង ភេរវជនពីរនាក់បានប្រើអាវុធឃាតកម្មដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ។ បច្ចុប្បន្ននេះ ផែ្នកប៉ូលីសបានចេញដីកាចាប់ខ្លួនហើយ ក្នុងពេលដំណាលគ្នា ក៏បានចាត់បញ្ជូនឧទ្ធម្ភាគចក្រដើម្បីឆែកឆេរនិងចាប់ខ្លួនជនជាប់សង្ស័យ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស