ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលប្រទេសG20និងកិច្ចប្រជុំក្រៅផ្លូវការនៃអ្នកដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ប្រចាំឆ្នាំ២០២២ ចេញផ្សាយសេចក្តីថ្លែងការណ៍រួម
2022-05-05 10:27:52cri
Share with:

      ថ្ងៃទី៤ខែឧសភា ក្រសួងការបរទេសនៃប្រទេសកម្ពុជា ឥណ្ឌូណេស៊ីនិងថៃបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយអះអាងថា នៅឆមាសទី២ឆ្នាំ២០២២នេះ ប្រទេសទាំង៣នេះនឹងរៀបចំធ្វើកិច្ចប្រជុំដ៏សំខាន់ចំនួន៣ដោយឡែកពីគ្នា ពោលគឺកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី១១ដល់១៣ខែវិច្ឆិកា កិច្ចប្រជុំកំពូលប្រទេសG20ពីថ្ងៃទី១៥ដល់១៦ខែវិច្ឆិកានិងកិច្ចប្រជុំក្រៅផ្លូវការនៃអ្នកដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)ពីថ្ងៃទី១៨ដល់១៩ខែវិច្ឆិកា។ ចំណុចដូចគ្នានៃកិច្ចប្រជុំទាំង៣នេះគឺការផ្តល់ឱកាសដល់រដ្ឋសមាជិកទាំងអស់ក្នុងការរួមគ្នាជំរុញរបៀបវារៈសកលនិងតំបន់ ដើម្បីឱ្យសន្តិភាព វិបុលភាពនិងការអភិវឌ្ឍជានិរន្តរភាពនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានា។

      សេចក្តីថ្លែងការណ៍រួមបានសន្យាថា ក្នុងនាមជាប្រធានផ្លាស់វេននៃកិច្ចប្រជុំដ៏សំខាន់ខាងលើ ប្រទេសទាំង៣នេះនឹងពួតដៃជាមួយដៃគូសហប្រតិបត្តិការនិងភាគីផលប្រយោជន៍រួមទាំងអស់ រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស