ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីប្រកាសហាមឃាត់បុគ្គលចំនួន ៦៣ នាក់បូករួមទាំងនាយករដ្ឋមន្ត្រីជប៉ុនជាដើមមិនឱ្យចូលដែនរុស្ស៊ីជារៀងរហូត
2022-05-05 15:20:33cri
Share with:

    

    នៅថៃ្ងទី ៤ ខែឧសភា វេបសាយនៃក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយបានប្រកាសហាមប្រជាពលរដ្ឋជប៉ុនចំនួន ៦៣ នាក់បូករួមទាំងលោក Fumio Kisida នាយករដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រីនិងលោក Hayashi Yoshimasa រដ្ឋមន្រ្តីការបរទេសជាដើមមិនឱ្យចូលដែនរុស្ស៊ីជារៀងរហូត ។

    សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានធ្វើសកម្មភាពប្រឆាំងរុស្ស៊ីដោយអនុញ្ញាតឱ្យព្រលយពាក្យសម្តីដែលមិនអាចទទួលយកបានចំពោះរុស្ស៊ី ហើយមួលបង្កាច់និងគំរាមកំហែងដោយផ្ទាល់ចំពោះរុស្ស៊ី តែឥស្សរជនសាធារណៈ អ្នកជំនាញនិងប្រព័ន្ធសារព័ត៌មានជប៉ុនបែរជាសម្តែងការគាំទ្រចំពោះរឿងនេះ ។ ដោយគិតពិចារណាពីសភាពការណ៍ដូចខាងលើព្រមទាំងការដាក់ទណ្ឌកម្មផ្ទាល់ដែលរដ្ឋាភិបាលជប៉ុនបានធ្វើចំពោះពលរដ្ឋរុស្ស៊ី ហេតុនេះហើយ រុស្ស៊ីបានសម្រេចចិត្តថា នឹងហាមប្រជាពលរដ្ឋជប៉ុនមួយចំនួនមិនឱ្យចូលដែនរុស្ស៊ីជារៀងរហូត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស