ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបបដិសេធចំពោះការអនុវត្ត “បទបញ្ជាស្តីពីការទូទាត់ដោយប្រាក់រូប្លិ៍ ”របស់រុស្ស៊ី ហើយអំពាវនាវឱ្យរដ្ឋសមាជិកស្តុកទុកឧស្ម័នធម្មជាតិដើម្បីបង្ការការផ្អាកផ្គត់ផ្គង់
2022-05-04 14:58:30cri
Share with:

តាមការផ្សាយដំណឺងនៃកាសែតLianhezaobao របស់សិង្ហបុរីកាលពីថ្ងៃទី៤ខែឧសភាឱ្យដឹងថា ដោយសារកាលបរិច្ឆេទនៃបទបញ្ជាស្តីពីការទូទាត់ដោយប្រាក់រូប្លិ៍របស់រុស្ស៊ីដែលសំដៅចំពោះការផ្គត់ផ្គង់ឧស្ម័នធម្មជាតិជិតដល់ពេលកំណត់ ដូច្នេះ ពេលថ្មីៗកន្លងមក សហភាពអឺរ៉ុបទាមទារឱ្យរដ្ឋសមាជិកត្រៀមលក្ខណៈឱ្យបានល្អដើម្បីឆ្លើយតបនឹងការដែលភាគីរុស្ស៊ីមានលទ្ធភាពផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិទាំងស្រុង ព្រមទាំងបានថ្លែងថា នឹងមិនទូទាត់តាមតម្រូវការរបស់ភាគីរុស្ស៊ីនោះទេ ។ 

ព្រមពេលជាមួយគ្នានេះ ការផ្សាយដំណឹងបានលើកឡើងថា កិច្ចសន្យាស្តីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ប្រទេសមួយចំនួនជិតនឹងផុតកាលបរិច្ឆេទ ដូច្នេះ ប្រទេសមួយចំនួនប្រហែលនឹងបង់លុយតាមវិធីដែលលើកឡើងដោយភាគីរុស្ស៊ី ។

ការផ្សាយដំណឹងក៏បានដកស្រង់សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបមួយដែលទទួលដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា សហភាពអឺរ៉ុបកំពុងមានផែនការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាហ្វ្រិក ដើម្បីស្វែងរកប្រភពជំនួសឧស្ម័នធម្មជាតិរបស់រុស្ស៊ី ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស