ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសគុយបាបានរៀបចំក្បួនដង្ហែតវ៉ា«ថ្ងៃទី១ខែឧសភា»ដើម្បីប្រឆាំងនឹងទណ្ឌកម្មរបស់អាមេរិក
2022-05-02 17:47:53cri
Share with:

ថ្ងៃទី១ខែឧសភា ប្រទេសគុយបាបានប្រារព្ធក្បួនដង្ហែតវ៉ាទិវាពលកម្មអន្តរជាតិ«ថ្ងៃទី១ខែឧសភាព» នៅតាមកន្លែងជាច្រើន ដែលមានប្រជាជនរាប់លាននាក់បានដើរហែរក្បួននៅលើដងផ្លូវ ដើម្បីប្រឆាំងនឹងអាមេរិកដាក់ទណ្ឌកម្មចំពោះគុយបា សម្តែងមនោសញ្ចេតនាស្នេហាជាតិ ហើយសម្តែងការគោរពចំពោះអ្នកធ្វើការខាងវេជ្ជសាស្ត្រ និងអ្នកបច្ចេកវិទ្យារបស់គុយបាទៀតផង។

អគ្គលេខាធិការសហជីពមជ្ឃិមកម្មករគុយបាបានថ្លែងសុន្ទរកថានៅលើទីធ្លាបដិវត្តន៍ថា ការដែលអាមេរិកដាក់ទណ្ឌកម្មចំពោះគុយបាកន្លងមកគឺជាឧបសគ្គសំខាន់រាំងស្ទះដល់ការអភិវឌ្ឍរបស់គុយបា អាមេរិកមានការប៉ុនប៉ងចង់ប្រើប្រាស់ទណ្ឌកម្មមកបង្កការបំបែកបំបាក់នៅគុយបា ការហែក្បួនតវ៉ាលើកនេះគឺបង្ហាញនូវជំនឿជឿជាក់និងពាក្យសន្យារបស់ប្រជាជនគុយបាចំពោះការកសាងសងសង្គមនិយម។លោកនៅបានកោតសរសើរចំពោះការរួមចំណែករបស់អ្នកបច្ចេកទេសគុយបានៅក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងទប់ទល់នឹងកូវីដ១៩របស់ខ្លួន។តាមដឹងថា ឆ្នាំនេះ មានតំណាងជាង១ពាន់រូបដែលមកពីសហជីពនិងអង្គការសង្គមស៊ីវិលចំនួន២១៩របស់ប្រទេស៦០បានចូលរួមក្បួនដង្ហែតវ៉ាលើកនេះនៅគ្រប់ទីកន្លែងប្រទេសគុយបា ដើម្បីសម្តែងការគាំទ្រចំពោះគុយបា៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស