ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចនៅវៀតណាម ភាគីទាំងពីរយល់ព្រមបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
2022-05-02 17:04:13cri
Share with:

    ថ្ងៃទី១ ខែឧសភា លោកPhạm Minh Chínhនាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយលោកFumio Kisidaនាយករដ្ឋមន្ត្រីជប៉ុនដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅទីក្រុងហាណូយ រដ្ឋធានីវៀតណាម ភាគីទាំងពីរបានយល់ព្រមជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យវិវឌ្ឍទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានវៀតណាមបានឱ្យដឹងថា បន្ទាប់ពីកិច្ចសន្ទនា លោកPhạm Minh ChínhនិងលោកFumio Kisidaបានជួបជាមួយអ្នកសារព័ត៌មាន។លោកPhạm Minh Chínhបានលើកឡើងថា ភាគីទាំងពីរយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការលើការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្មគាំទ្រនិងវិស័យច្នៃប្រដិតថ្មីជាដើម។វៀតណាមនឹងធ្វើឱ្យបរិយាកាសវិនិយោគប្រកបដោយតម្លាភាពនិងបើកទូលាយកាន់តែស៊ីជម្រៅ បង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិន រួមទាំងសហគ្រាសជប៉ុនផងដែរ។

ជាការឆ្លើយតប លោកFumio Kisidaបានលើកឡើងថា នៅផ្នែកកិច្ចសហប្រតិបត្តិការបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសទាំងពីរនឹងជំរុញធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរឌីរូបមន្តអភិវឌ្ឍជីថលនិងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។ក្រៅពីនេះ ភាគីទាំងពីរបានឈានដល់មតិឯកភាព ដើម្បីបង្កើនការកសាងហេដ្ឋរចនាសម្ព័ន្ធ គាំទ្រការផ្លាស់ប្ដូរថាមពលរបស់វៀតណាម ការបណ្តុះបណ្តាលធនធានមនុស្សនិងសន្តិសុខអ៊ីនធឺណែតជាដើម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស