ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដឹកជញ្ជូនទំនិញតាមផ្លូវដែកជាតិចិនក្នុងខែមេសាបានបង្កើតកំណត់ត្រាប្រចាំខែដ៏ខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ
2022-05-02 16:32:17cri
Share with:

ថ្ងៃទី ១ ឧសភា អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមសាជីវកម្មផ្លូវដែកជាតិចិនឱ្យដឹងថា នាខែមេសា ផ្លូវដែកជាតិចិនសរុបបានបញ្ជូនទំនិញ ៣៣០ លានតោន បានកើនឡើង ៣០១៨ ម៉ឺនតោនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ គឺបានកើនឡើង ១០.១% ។ បរិមាណដឹកជញ្ជូនទំនិញក្នុងមួយខែនិងចំនួនដាក់ឡានគិតជាមធ្យមក្នុងមួយថ្ងៃនិងសន្ទស្សន៍ជាច្រើនទៀតសុទ្ធតែបានបង្កើតកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ ដែលបានលេចចេញនូវនិន្នាការកើនឡើងយ៉ាងខ្លាំងក្លា ។

ក្រៅពីនេះ ស្ថាប័នផ្លូវដែកបានបង្កើនការដឹកជញ្ជូនរួមគ្នារបស់អន្តរជាតិ ពង្រីកតួនាទីនៃយន្តការសម្របសម្រួលទាំងក្នុងនិងក្រៅប្រទេស បង្កើនកិច្ចសហប្រិតបត្តិការផ្លូវដែកអន្តរជាតិ ធ្វើឱ្យគម្រោងដឹកជញ្ជូនរួមគ្នារបស់អន្តរជាតិកាន់តែពេញលេញ លើកកម្ពស់សមត្ថភាពឆ្លងទំនិញនៅច្រកផ្លូវដែក ធានាខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិមានភាពរលូន ។ នាខែមេសា រថភ្លើងច្រកថ្មីរវាងទីគោកនិងសមុទ្រភាគខាងលិចបានដឹកជញ្ជូនទំនិញ ៦៣០០០ TEUs បានកើនឡើង ១៩.៦% បើប្រៀបធៀបខែមេសាឆ្នាំទៅមិញ។ ផ្លូវដែករវាងចិននិងឡាវបានដឹកជញ្ជូនទំនិញនាំចេញនាំចូលចំនួន ១៣២០០០ តោន បានកើនឡើង១០% បើប្រៀបធៀបខែមីនាឆ្នាំនេះ ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស